CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

មេដឹកនាំបារាំងនិងអូស្ត្រាលីជួបទល់មុខគ្នាជាលើកដំបូងក្រោយជម្លោះនាវាមុជទឹក

  • ដោយ: TV9Cambodia
  • | October 29, 2021
  • | 5:46 am
មេដឹកនាំបារាំងនិងអូស្ត្រាលីជួបទល់មុខគ្នាជាលើកដំបូងក្រោយជម្លោះនាវាមុជទឹក

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត មូរីសុន បានជួបពិភាក្សាគ្នាទល់មុខជាលើកដំបូង ចាប់តាំងពីប្រទេសអូស្ដ្រាលីបានរំសាយចោលកិច្ចព្រមព្រៀងផលិតនាវាមុជទឹកជាមួយបារាំង និងបានងាកមករកភាពជាដៃគូជាមួយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសវិញ។

ការិយាល័យរបស់លោក ម៉ាក្រុង បានឱ្យដឹងថា លោកប្រធានាធិបតីបានប្រាប់លោកនាយករដ្ឋមន្ត្រីតាមទូរស័ព្ទថា ហេតុការណ៍កាលពីខែមុនបានធ្វើឱ្យខូចខាតដល់ការជឿទុកចិត្តរវាងប្រទេសទាំងពីរ។ ចំណែកឯការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអូស្ដ្រាលីបាននិយាយថា មេដឹកនាំទាំងពីរមានការពិភាក្សាដ៏ស្មោះត្រង់។

គួររំលឹកផងដែរថា ទីក្រុងប៉ារីសមានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីប្រទេសអូស្ត្រាលីបានលុបចោលកិច្ចព្រមព្រៀងផលិតនាវាមុជទឹកចំនួន ១២ គ្រឿងក្នុងតម្លៃរាប់ពាន់លានដុល្លារ ហើយអូស្ដ្រាលីបានងាកមកបង្កើតកតិកាសញ្ញាការពារជាតិថ្មីមួយដែលហៅកាត់ថា AUKUS ជាមួយប្រទេសមហាអំណាចពីរផ្សេងទៀតគឺ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

បារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអូស្ត្រាលីនិងសហរដ្ឋអាមេរិកចូលប្រទេសវិញ ហើយរដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់ អ៊ីវ ឡឺ ឌ្រីយ៉ង់ បានថ្កោលទោសការសម្រេចចិត្តរបស់អូស្ត្រាលី និងបានហៅសកម្មភាពនេះថាជាការចាក់ពីក្រោយខ្នង។

ការចាប់ដៃគូររវាងអូស្ដ្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលយោធារបស់ចិន នឹងអនុញ្ញាតឱ្យអូស្ត្រាលីបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាលើកដំបូង ដោយប្រើបច្ចេកវិទ្យាដែលផ្តល់ដោយសហរដ្ឋអាមេរិក។

ចិន​បាន​ថ្កោលទោស​ការចាប់ដៃគ្នារវាងប្រទេសទាំងបីនេះ និងបានហៅ​ថា​ជា​ការ​គ្មាន​ការ​ទំនួល​ខុស​ត្រូវ​យ៉ាង​ខ្លាំងបំផុត៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

October 25, 2021

កីឡាករ...

Next Post
ស្តេចរបស់ប្រទេសហ្ស៊កដានីសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការស្ដារស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា

ស្តេចរបស់ប្រទេសហ្ស៊កដានីសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការស្ដារស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021