CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិនច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យសមាជិកអង្គការសហប្រជាជាតិគាំទ្រកោះតៃវ៉ាន់

  • ដោយ: Manith
  • | November 1, 2021
  • | 4:55 am
រដ្ឋមន្ត្រីការបរទេសចិនច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យសមាជិកអង្គការសហប្រជាជាតិគាំទ្រកោះតៃវ៉ាន់

អន្តរជាតិ៖រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការអំពាវនាវឱ្យសមាជិកនៃអង្គការសហប្រជាជាតិគាំទ្រដល់ការចូលរួមរបស់តៃវ៉ាន់នៅក្នុងសកម្មភាពរបស់ស្ថាប័នពិភពលោកមួយនេះ។

ក្រសួងការបរទេសចិនបាននិយាយថា លោក Wang បានចេញសេចក្តីអធិប្បាយមួយកាលពីថ្ងៃសុក្រ នៅក្នុងប្រទេសអ៊ីតាលី ជាកន្លែងដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនG 20 ។ សេចក្តីថ្លែងការណ៍របស់លោក គឺពាក់ព័ន្ធនឹងការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអង្គារសម្រាប់សមាជិកអង្គការសហប្រជាជាតិឱ្យគាំទ្រកោះតៃវ៉ាន់។

លោក Wang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន ហើយនេះបានក្លាយជាការទទួលស្គាល់ជាទូទៅនៅក្នុងសហគមន៍អន្តរជាតិ។

លោក​បាន​បន្ត​ថាប្រទេសណា​ដែល​«​មាន​ចេតនា​»​ធ្វើទុក្ខបុកម្នេញ​លើ​បញ្ហា​តៃវ៉ាន់ប្រ​ទេសនោះ​នឹង​បង់​ថ្លៃ។

ទន្ទឹមនឹងនោះ,រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu កំពុងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសនានាក្នុងទ្វីបនេះ។

លោក Wang បាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតកំពុងព្យាយាមពង្រីកបញ្ហានៅតៃវ៉ាន់ ប៉ុន្តែថាសកម្មភាពបែបនេះផ្ទុយទៅនឹងការប្តេជ្ញាចិត្តដែលពួកគេបានធ្វើនៅពេលបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក

មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក

December 30, 2021

អន្តរជាតិ៖នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះជាថ្ងៃគម្រប់ខួប១០ឆ្នាំ...

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ពូទីន៖រុស្ស៊ីនិងអាមេរិកនឹងជួបពិភាក្សាគ្នាអំពីស្ថានភាពនៅអ៊ុយក្រែននៅដើមឆ្នាំក្រោយ

December 24, 2021

អន្តរជាតិ៖ប្រធានាធិបតីរុស្ស៊ី...

Next Post
ចិននិងរុស្ស៊ីជំរុញ UN ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង

ចិននិងរុស្ស៊ីជំរុញ UN ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021