CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

ចិននិងរុស្ស៊ីជំរុញ UN ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង

  • ដោយ: TV9Cambodia
  • | November 2, 2021
  • | 5:30 am
ចិននិងរុស្ស៊ីជំរុញ UN ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង

FILE PHOTO: A North Korean flag flies on a mast at the Permanent Mission of North Korea in Geneva October 2, 2014. REUTERS/Denis Balibouse

ប្រទេសចិននិងរុស្ស៊ីកំពុងជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង តាមរយៈការសើរើឡើងវិញនូវសេចក្តីព្រាងដំណោះស្រាយកាលពីឆ្នាំ២០១៩ ដើម្បីដកការហាមឃាត់លើការនាំចេញរូបចម្លាក់ អាហារសមុទ្រ និងវាយនភណ្ឌរបស់ទីក្រុងព្យុងយ៉ាង ដែលរួមបញ្ចូលទាំងការលើកលែងឱ្យមានការនាំចូលប្រេងចម្រាញ់។

តាមរយៈសេចក្តីព្រាងដំណោះស្រាយដែលត្រូវបានរៀបចំឡើងវិញនេះ ចិននិងរុស្ស៊ីចង់ឱ្យក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេស ដកទណ្ឌកម្មទាំងនោះចេញ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនស៊ីវិលនៅក្នុងរដ្ឋឯកោកូរ៉េខាងជើង។

កូរ៉េ​ខាង​ជើង​បាន​រង​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​ចាប់​តាំង​ពី​ឆ្នាំ២០០៦មក​លើ​កម្មវិធីអាវុធ​នុយក្លេអ៊ែរនិង​មីស៊ីល​ផ្លោង​របស់​ខ្លួន។

សេចក្តីព្រាងដំណោះស្រាយនេះក៏រួមបញ្ចូលវិធានការផ្សេងទៀត ដែលស្នើឡើងដំបូងដោយរុស្ស៊ីនិងចិនកាលពីជិតពីរឆ្នាំមុន រួមទាំងការដកបម្រាមលើជនជាតិកូរ៉េខាងជើងដែលធ្វើការនៅបរទេស និងការលើកលែងគម្រោងកិច្ចសហប្រតិបត្តិការផ្លូវដែកនិងផ្លូវអន្តរកូរ៉េពីការដាក់ទណ្ឌកម្ម។

អ្នកការទូតជាច្រើននាក់របស់អង្គការសហប្រជាជាតិ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា សេចក្តីព្រាងដំណោះស្រាយនេះទំនងជាទទួលបានសម្លេងគាំទ្រតិចតួច។ ក្នុងឆ្នាំ២០១៩ រុស្ស៊ីនិងចិនបានរៀបចំការចរចាក្រៅផ្លូវការចំនួនពីរលើកលើសេចក្ដីព្រាងនេះ ប៉ុន្ដែមិនបានកំណត់ឱ្យមានការបោះឆ្នោតជាផ្លូវការនោះទេ។

ក្រុមអ្នកការទូតបានបញ្ជាក់ថា ដំណោះស្រាយមួយត្រូវការសម្លេងគាំទ្រចំនួនប្រាំបួន ហើយមិនត្រូវវេតូ (ជំទាស់) ដោយសហរដ្ឋអាមេរិក បារាំង អង់គ្លេស រុស្ស៊ី ឬចិនឡើយ ដើម្បីអនុម័តបាន៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

October 25, 2021

កីឡាករ...

Next Post
នាយក CIA អាមេរិកជួបជាមួយប្រធានផ្នែកសន្ដិសុខរុស្ស៊ីនៅទីក្រុងមូស្គូ

នាយក CIA អាមេរិកជួបជាមួយប្រធានផ្នែកសន្ដិសុខរុស្ស៊ីនៅទីក្រុងមូស្គូ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021