CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

លោក បៃឌិន រិះគន់មេដឹកនាំចិននិងរុស្ស៊ី ដែលមិនចូលរួមកិច្ចប្រជុំកំពូលដោយផ្ទាល់

  • ដោយ: TV9Cambodia
  • | November 3, 2021
  • | 6:54 pm
លោក បៃឌិន រិះគន់មេដឹកនាំចិននិងរុស្ស៊ី ដែលមិនចូលរួមកិច្ចប្រជុំកំពូលដោយផ្ទាល់

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក ចូ បៃឌិន បាន​ធ្វើការរិះគន់លើ​មេដឹកនាំ​ចិននិង​រុស្ស៊ី ដែល​មិនបង្ហាញវត្តមានផ្ទាល់នៅឯកិច្ចប្រជុំកំពូលស្ដីពីការបម្រែបម្រួលអាកាសធាតុ (COP26)។  ក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃអង្គារ លោក បៃឌិន បានមានប្រសាសន៍ថា អាកាសធាតុគឺជា “បញ្ហាដ៏ធំ” ហើយប្រទេសចិន “បានដើរចេញ” ដោយវាជារឿងដូចគ្នាជាមួយប្រទេសរុស្ស៊ីនិងលោក ពូទីន។

 

លោក បៃឌិន បានថ្លែងថា៖ “ការពិតដែលថាប្រទេសចិនកំពុងព្យាយាមអះអាងខ្លួនក្នុងតួនាទីថ្មីថាជាមេដឹកនាំពិភពលោក ប៉ុន្ដែមិនមកបង្ហាញមុខ គឺជាកំហុសដ៏ធំមួយ”។  លោកប្រធានាធិបតីបានបន្ដថា៖ “តំបន់ព្រៃឈើរបស់រុស្ស៊ីកំពុងរងការឆេះ ហើយប្រធានាធិបតីរបស់ប្រទេសនេះសុខចិត្តសំងំនៅស្ងៀមមិននិយាយពីបញ្ហានេះ”។        គួរបញ្ជាក់ផងដែរថា ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំចិន លោក ស៊ី ជីនពីង មិនមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះឡើយ ប៉ុន្ដែប្រទេសទាំងពីរបានបញ្ជូនក្រុមគណៈប្រតិភូឱ្យទៅចូលរួមដោយផ្ទាល់ក្នុងដំណើរការកិច្ចប្រជុំនេះ។

បច្ចុប្បន្ន ចិន​គឺជា​ប្រទេស​បញ្ចេញ​ឧស្ម័នកាបូនឌីអុកស៊ីត​ធំ​ជាង​គេលំដាប់ទី១​លើ​ពិភពលោក និងសហរដ្ឋ​អាមេរិកស្ថិតក្នុងលំដាប់ទី២ ហើយរុស្ស៊ី​ជា​ប្រទេសជាប់ចំណាត់ថ្នាក់លេខ៥ បន្ទាប់ពីសហភាពអឺរ៉ុបនិងប្រទេសឥណ្ឌា។ មេដឹកនាំពិភពលោកជាង ១២០ រូបបានបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ។ មេដឹកនាំចិនបានប្រកាសមិនចូលរួមដោយផ្ទាល់ដោយសារតែបញ្ហាមេរោគកូវីដ-១៩ក្នុងស្រុក ដោយឡែកប្រទេសរុស្ស៊ីមិនបានបញ្ជាក់ពីហេតុផលនៃការមិនចូលរួមដោយផ្ទាល់ឡើយ ប៉ុន្ដែនៅតែបន្ដអះអាងថា ការប្រែប្រួលអាកាសធាតុគឺជា “អាទិភាពសំខាន់” សម្រាប់រុស្ស៊ី៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជុំទី១ និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជុំទី១ និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021