CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មានជាតិ

ស្លាប់៣នាក់ក្នុងរថយន្តយ៉ាងរន្ធត់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងតូយ៉ូតាព្រុសនិងហ៊ីយ៉ាន់ដាយ!!

  • ដោយ: VAN DETH
  • | November 4, 2021
  • | 2:51 am
ស្លាប់៣នាក់ក្នុងរថយន្តយ៉ាងរន្ធត់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងតូយ៉ូតាព្រុសនិងហ៊ីយ៉ាន់ដាយ!!

កំពង់ធំ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ភ្លាមៗក្នុងរថយន្តតូយ៉ូតាព្រុសមួយគ្រឿងយ៉ាងរន្ធត់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយខណៈរថយន្តតូយ៉ូតាព្រុសបន្ថែមល្បឿនឡើងជែងរថយន្តមួយទៀតមិនផុតជ្រុលទៅបុករថយន្តហ៊ីយិនដាយប្រភេទយីឌុបចំពីមុខក្នុងទិសដៅផ្ទុយគ្នាពេញទំហឹងលាន់សូរដូចរន្ទះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅម៉ោង០០និង១៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៤ខែវិឆ្ឆិកា ឆ្នាំ២០២១នៅលើផ្លូវ ជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១២៥-១២៦ ត្រង់ចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តតូយូតាព្រុសពណ៌ទឹក ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AC-8411ចេញពី ជើងទៅត្បូងល្បឿនលឿន ស្របពេលនឿរថយន្តហ៊ីយិនដាយ ប្រភេទយីឌុបចេញពីត្បូងទៅជើងលុះដល់កន្លែង កើតហេតុរថយន្តព្រុសឡើងជែងរថយន្តមួយ ផ្សេងទៀតមិនផុតទៅបុករថយន្តហ៊ីយិនដាយចំពីមុខ ពេញទំហឹង ។

 

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលឲ្យស្លាប់មនុស្ស០៣នាក់ ខូច ខាតរថយន្ត ០២គ្រឿង៖ ១-រថយន្តម៉ាកតូយូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AC-8411 បើកបរដោយឈ្មោះ វ៉ាត សំអេន ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិសេរីរាជ្យ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់កន្លែងកើតហេតុ និង
អ្នករួមដំណេីរ ឈ្មោះ ម៉ិក វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ និង អ្នករួមដំណើរឈ្មោះ ស៊ុន អៀម ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិសេរីរាជ្យ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើយហេតុ។
ដោយឡែករថយន្តម៉ាកហិនដាយ ពណ៌ស ផ្លាកលេខ ក្បាល កំពង់ចាម 3A-2975 ផ្លាកលេខរ៉ឺម៉ក 51R 09444 អ្នកបេីកបរមិនស្គាល់អត្ដសញ្ញាណ រត់គេខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ។

ក្រោយកើតហេតុ វត្តុតាងយកមករក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីទុកដោះស្រាយទៅតាមនិតិវិធី ចំណែកសាកសពជនរងគ្រោះសាច់ ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Share63Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
នាយករដ្ឋមន្ត្រីជប៉ុនថ្មីនិយាយថា លោកនឹងមានតួនាទីបន្ថែមជារដ្ឋមន្ត្រីការបរទេសរហូតដល់មានគណៈរដ្ឋមន្ត្រីថ្មី

នាយករដ្ឋមន្ត្រីជប៉ុនថ្មីនិយាយថា លោកនឹងមានតួនាទីបន្ថែមជារដ្ឋមន្ត្រីការបរទេសរហូតដល់មានគណៈរដ្ឋមន្ត្រីថ្មី

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021