CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

បូស្តុនបោះឆ្នោតជ្រើសតាំងអភិបាលក្រុងជាស្ដ្រីដំបូង ដែលជាជនជាតិអាមេរិកាំងដើមកំណើតអាស៊ី

  • ដោយ: TV9 News New
  • | November 4, 2021
  • | 6:14 am
បូស្តុនបោះឆ្នោតជ្រើសតាំងអភិបាលក្រុងជាស្ដ្រីដំបូង ដែលជាជនជាតិអាមេរិកាំងដើមកំណើតអាស៊ី

លោកស្រី Michelle Wu បានបង្កើតប្រវត្តិសាស្ត្រថ្មី បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសតាំងជាអភិបាលក្រុង Boston។ លោកស្រីបានក្លាយជាស្ត្រីដំបូងគេបង្អស់និងមិនមែនជាជនជាតិស្បែកស ដែលត្រូវបានជ្រើសតាំងឱ្យចូលកាន់តំណែងនេះមិនធ្លាប់មានក្នុងរយៈពេលជិត២០០ឆ្នាំ។

លោកស្រីបានថ្លែងសារទៅកាន់អ្នកគាំទ្រថា៖ “ពីគ្រប់ជ្រុងនៃទីក្រុងរបស់យើង ទីក្រុងបូស្តុនបានបន្លឺសម្លេង។ យើងបានត្រៀមខ្លួនរួចរាល់សម្រាប់ពេលនេះ ហើយយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាទីក្រុងបូស្ដុនសម្រាប់អ្នករាល់គ្នា”។

លោកស្រីបានបន្ដថា៖ “ខ្ញុំចង់បញ្ជាក់ឱ្យបានច្បាស់ថា ចក្ខុវិស័យរបស់ខ្ញុំមិនមែនស្ថិតលើសន្លឹកឆ្នោតទេ ប៉ុន្ដែវាស្ថិតលើអ្នកទាំងអស់គ្នា”។

គួរបញ្ជាក់ផងដែរថា លោកស្រី Michelle Wu

 

បានប្រជែងយកតំណែងចៅហ្វាយក្រុងបូស្ដុនជាមួយលោកស្រី Annissa Essaibi George ដែលធ្លាប់បម្រើការងារជាសមាជិកក្រុមប្រឹក្សាក្រុង។ ទាំងលោកស្រី Michelle Wu និងលោកស្រី Annissa Essaibi George បានកើតនិងធំធាត់នៅទីក្រុងបូស្ដុន។

លោកស្រី Essaibi George បានថ្លែងសារអបអរសាទរដល់លោកស្រី Michelle Wu ដែលបានក្លាយជាស្ត្រីទីមួយ និងជាជនជាតិអាមេរិកាំងដើមកំណើតអាស៊ីដំបូងគេដែលត្រូវបានជ្រើសរើសឱ្យធ្វើជាអភិបាលក្រុងបូស្តុន៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post

COP26៖ ឥណ្ឌូនេស៊ីរិះគន់ថាកិច្ចព្រមព្រៀងបញ្ចប់ការកាប់បំផ្លាញព្រៃឈើមានភាព “អយុត្តិធម៌”

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021