CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អង្គការWHO ទទួលស្គាល់វ៉ាក់សាំង Covaxin របស់ឥណ្ឌានៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់ខ្លួន

  • ដោយ: Manith
  • | November 5, 2021
  • | 9:05 am
អង្គការWHO ទទួលស្គាល់វ៉ាក់សាំង Covaxin របស់ឥណ្ឌានៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់ខ្លួន

អន្តរជាតិ៖អង្គការសុខភាពពិភពលោក(WHO)និយាយថា ខ្លួនបានអនុម័តអោយប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងការពារមេរោគកូវីដ-១៩ដែលផលិតនៅក្នុងប្រទេសឥណ្ឌា។

អង្គការសុខភាពពិភពលោកបានប្រកាសកាលពីថ្ងៃពុធថាខ្លួនបានបន្ថែមវ៉ាក់សាំង Covaxin ផលិតដោយក្រុមហ៊ុនឥណ្ឌា Bharat Biotech ទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់ខ្លួន បន្ទាប់ពីបានបញ្ជាក់ពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង។

អង្គការWHOបានអោយដឹងថាក្រោយពេលចាក់វ៉ាក់សាំងទាំងពីរដូសរយៈពេល១៤ថ្ងៃឬច្រើនជាងនេះ វ៉ាក់សាំងខាងលើត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពការពារមិនអោយមានជំងឺធ្ងន់ធ្ងររហូតដល់៧៨ភាគរយ។  មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា វ៉ាក់សាំងផលិតនៅក្នុងប្រទេសឥណ្ឌានេះគឺសមស្របសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ព្រោះវាអាចរក្សាទុកក្នុងទូទឹកកកធម្មតាបានយ៉ាងងាយស្រួល។

គួរជ្រាបថាការបន្ថែមវ៉ាក់សាំងនៅក្នុងបញ្ជីរបស់អង្គការសុខភាពពិភពលោកនេះមានន័យថាវ៉ាក់សាំង Covaxin ​អាចត្រូវបានផ្តល់ជូនដល់ប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈកម្មវិធី COVAX ដែលគាំទ្រដោយអង្គការសហប្រជាជាតិសម្រាប់ការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌។

ដំបូងឡើយ,មជ្ឈមណ្ឌល COVAX ត្រូវបានគេរំពឹងថានឹងចែកចាយវ៉ាក់សាំងចំនួន ២ ពាន់លានដូសក្នុងឆ្នាំនេះ។ ប៉ុន្តែរហូតមកទល់ពេលនេះមជ្ឈមណ្ឌលទើបតែបានចែកចាយវ៉ាក់សាំងបានចំនួន ៤៣៥ លានដូសប៉ុណ្ណោះដោយសារការឆ្លងរីករាលដាលនៅជុំវិញពិភពលោក និងប្រទេសអភិវឌ្ឍន៍មានការយឺតយ៉ាវក្នុងការផ្តល់មូលនិធិ និងកម្រិតវ៉ាក់សាំង។

បច្ចុប្បន្នអង្គការ WHO បានអនុញ្ញាតិអោយប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដ-១៩ដែលបង្កើតឡើងដោយក្រុមហ៊ុន Pfizer-BioNTech, Moderna, AstraZeneca, Johnson & Johnson និងក្រុមហ៊ុនឱសថចិនចំនួនពីរ៕

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
អ៊ីរ៉ង់​ព្រមាន​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​របស់​អ៊ីស្រាអែល,ហៅ​ការ​ហោះហើរ​របស់​យោធា​អាមេរិក​លើ​ដែនទឹក​ក្នុង​តំបន់​ថា​ជាទង្វើបង្កហេតុ

អ៊ីរ៉ង់​ព្រមាន​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​របស់​អ៊ីស្រាអែល,ហៅ​ការ​ហោះហើរ​របស់​យោធា​អាមេរិក​លើ​ដែនទឹក​ក្នុង​តំបន់​ថា​ជាទង្វើបង្កហេតុ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021