CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

លោកពូទីន៖គ្រីមៀគឺជាផ្នែកមួយនៃប្រទេសរុស្ស៊ីជារៀងរហូត

  • ដោយ: Manith
  • | November 5, 2021
  • | 9:01 am
លោកពូទីន៖គ្រីមៀគឺជាផ្នែកមួយនៃប្រទេសរុស្ស៊ីជារៀងរហូត

អន្តរជាតិ៖ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើទស្សនកិច្ចនៅតំបន់គ្រីមៀ ដែលប្រទេសរបស់លោកបានបញ្ចូលកាលពី៧ឆ្នាំមុន ហើយបានអះអាងថា តំបន់នេះនឹងនៅតែជាផ្នែកមួយនៃប្រទេសរុស្ស៊ីជារៀងរហូត។  លោកពូទីនកាលពីថ្ងៃព្រហស្បតិ៍ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងកំពង់ផែយោធា Sevastopol នៃឧបទ្វីប Crimeaនិងបានថ្លែងសុន្ទរកថាដើម្បីប្រារព្ធទិវាឯកភាពជាតិ។

លោក​បាន​សង្កត់​ធ្ងន់​ថា គ្រីមៀនឹង​​ស្ថិត​នៅ​ជាមួយ​រុស្ស៊ី​ជា​រៀង​រហូត ព្រោះ​នោះ​ជា​ឆន្ទៈ​អធិបតេយ្យភាព សេរី និង​មិន​អាច​កាត់ចេញ​បាន​របស់​ប្រជាជន​រុស្ស៊ី​ទាំង​មូល។ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ជុំវិញការបញ្ចូលឧបទ្វីបគ្រីមេ។ ពួកគេនិយាយថាឧបទ្វីបនេះជាទឹកដីរបស់អ៊ុយក្រែន។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពជើងទឹករុស្ស៊ីដែលឈរជើងនៅក្នុងទីក្រុង Sevastopol កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសមយុទ្ធយោធាធ្វើឡើងដោយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅសមុទ្រខ្មៅដែលនៅក្បែរនឹងឧបទ្វីបនេះ។

កងទ័ពជើងទឹកអាមេរិកក៏កំពុងចូលរួមក្នុងសមយុទ្ធនេះដែរ។ របាយ​ការណ៍ខាងលើ​បានបង្ហាញ​ថា រុស្ស៊ី​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ចំណាត់​ការ​របស់​សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ។ លោក​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​និង​ការ​គាំទ្រ​ចំពោះ​អធិបតេយ្យភាពនិង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន​ទាក់ទង​នឹង​តំបន់​គ្រីមៀ៕

 

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
អង្គការWHO ទទួលស្គាល់វ៉ាក់សាំង Covaxin របស់ឥណ្ឌានៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់ខ្លួន

អង្គការWHO ទទួលស្គាល់វ៉ាក់សាំង Covaxin របស់ឥណ្ឌានៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់ខ្លួន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021