CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

បារាំងនិងអង់គ្លេសបើកកិច្ចចរចារដើម្បីដោះស្រាយជម្លោះនេសាទ

  • ដោយ: Manith
  • | November 5, 2021
  • | 8:54 am
បារាំងនិងអង់គ្លេសបើកកិច្ចចរចារដើម្បីដោះស្រាយជម្លោះនេសាទ

អន្តរជាតិ៖រដ្ឋមន្ត្រី Brexit របស់អង់គ្លេសលោក David Frost និងរដ្ឋមន្ត្រីការបរទេសបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុប លោក Clement Beaune បានជួបចរចារគ្នានៅទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបន្ធូបន្ថយភាពតានតឹងជំវិញជម្លោះនេសាទរវាងប្រទេសទាំងពីរ។ទោះជាយ៉ាងណាក៏ដោយលោក Beaune បាននិយាយបន្ទាប់ពីជំនួបនោះថាការងារជាច្រើននៅតែត្រូវការបំពេញបន្ថែមទៀតព្រោះភាពខុសគ្នាសំខាន់ៗនៅតែមាន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំង ចំណុចជាប់គាំងសំខាន់ក្នុងអំឡុងកិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍គឺការបកស្រាយនៃកិច្ចព្រមព្រៀងក្រោយ Brexit ស្តីពីការនេសាទ។ បារាំង​បាន​ចោទ​អង់គ្លេស​ថា​បាន​ដាក់​លក្ខខណ្ឌ​តឹងរ៉ឹង​ជាង​មុន​សម្រាប់​ការ​ចេញ​លិខិតនេសាទ។

កាលពីសប្តាហ៍មុន ក្រសួងសមុទ្របារាំងបានឆ្លើយតបដោយប្រកាសថាចាប់ពីថ្ងៃអង្គារសប្ដាហ៍នេះតទៅ នាវានេសាទអង់គ្លេសនឹងត្រូវបានហាមឃាត់មិនឱ្យចូលចតនៅកំពង់ផែបារាំងចំនួន៦នៅតំបន់ Hauts-de-France, Normandy និង Brittany ។ ក្រសួងក៏បានអោយដឹងទៀតថា ប្រទេសបារាំងនឹងពង្រឹងការត្រួតពិនិត្យអនាម័យ គយ និងសុវត្ថិភាពលើនាវា និងរថយន្តដឹកទំនិញមកពីអង់គ្លេស។តែយ៉ាងណាក៏ដោយ, ប្រធានាធិបតីបារាំង Emmanuel Macron ក្រោយមកបានច្រានចោលវិធានការសងសឹកទាំងនេះ ដោយនិយាយថា “ដរាបណាយើងកំពុងចរចា យើងនឹងមិនដាក់ទណ្ឌកម្មឡើយ”។

FILE PHOTO: French President Emmanuel Macron speaks during a news conference at the end of the second day of a European Union leaders meeting in Brussels, Belgium October 22, 2021. Aris Oikonomou/Pool via REUTERS

ទន្ទឹមគ្នានេះ,អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានប្រាប់សារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា បារាំងបានយល់ព្រមមិន “បន្តការគំរាមកំហែងទាំងនេះ”។  លោក​បាន​បន្ថែម​ថា៖ «ភាគី​ទាំង​ពីរ​ចង់​មាន​ការ​ពិភាក្សា​បន្ថែម​ទៀត»។

យោង​តាម​លោក Beaune ការចរចារ​បន្ថែម​ទៀត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ដើម​សប្តាហ៍​ក្រោយ៕

 

Share63Tweet40Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក

មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក

December 30, 2021

អន្តរជាតិ៖នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះជាថ្ងៃគម្រប់ខួប១០ឆ្នាំ...

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ពូទីន៖រុស្ស៊ីនិងអាមេរិកនឹងជួបពិភាក្សាគ្នាអំពីស្ថានភាពនៅអ៊ុយក្រែននៅដើមឆ្នាំក្រោយ

December 24, 2021

អន្តរជាតិ៖ប្រធានាធិបតីរុស្ស៊ី...

Next Post
លោកពូទីន៖គ្រីមៀគឺជាផ្នែកមួយនៃប្រទេសរុស្ស៊ីជារៀងរហូត

លោកពូទីន៖គ្រីមៀគឺជាផ្នែកមួយនៃប្រទេសរុស្ស៊ីជារៀងរហូត

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021