CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

COP26៖ ឥណ្ឌូនេស៊ីរិះគន់ថាកិច្ចព្រមព្រៀងបញ្ចប់ការកាប់បំផ្លាញព្រៃឈើមានភាព “អយុត្តិធម៌”

  • ដោយ: TV9Cambodia
  • | November 5, 2021
  • | 8:34 am
COP26៖ ឥណ្ឌូនេស៊ីរិះគន់ថាកិច្ចព្រមព្រៀងបញ្ចប់ការកាប់បំផ្លាញព្រៃឈើមានភាព “អយុត្តិធម៌”

ប្រទេសឥណ្ឌូនេស៊ីបានរិះគន់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងសកលដើម្បីបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅឆ្នាំ២០៣០ ដែលជាសញ្ញាមួយបញ្ជាក់ថា ប្រទេសនេះប្រហែលជាមិនអាចសម្រេចគោលដៅបានឡើយ។

រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូនេស៊ីលោកស្រី Siti Nurbaya Bakar បាននិយាយថា អាជ្ញាធរមិនអាចសន្យាអ្វីដែលមិនធ្វើបាននោះទេ។ លោកស្រី​បាន​បញ្ជាក់​ថា ការ​បង្ខំ​ប្រទេស​ឥណ្ឌូណេស៊ី​ឱ្យប្ដេជ្ញាចិត្តឆ្ពោះទៅ​រកការឈប់កាប់បំផ្លាញព្រៃឈើទាំងស្រុងនៅត្រឹមឆ្នាំ២០៣០គឺជារឿង​ “មិន​សមរម្យ និង​អយុត្តិធម៌”។

បើទោះបីជាប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រៃឈើក៏ដោយ  លោកស្រីបានថ្លែងថា ការអភិវឌ្ឍនៅតែជាអាទិភាពកំពូលរបស់ឥណ្ឌូនេស៊ី។

កិច្ចព្រមព្រៀងមួយដែលបានទទួលការយល់ព្រមពីមេដឹកនាំពិភពលោកជាង ១០០ រូបត្រូវបានប្រកាសកាលពីថ្ងៃចន្ទ នៅឯកិច្ចប្រជុំកំពូលអាកាសធាតុ COP26 នៅទីក្រុង Glasgow ។ វា​ជា​ការ​ប្រកាសក្នុង​ទ្រង់ទ្រាយធំជាលើក​ដំបូង​របស់​ព្រឹត្តិការណ៍​នេះ។ កិច្ចព្រមព្រៀងនេះបានសន្យាថានឹងបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅឆ្នាំ២០៣០ហើយរួមបញ្ចូលទាំងមូលនិធិសាធារណៈនិងឯកជនជិត ១៩.២ ពាន់លានដុល្លារ ដើម្បីធ្វើកិច្ចការនេះ។

ក្នុងសារមួយបង្ហោះលើហ្វេសប៊ុក (ជាភាសាឥណ្ឌូនេស៊ី) លោកស្រី Nurbaya បានអះអាងថា ធនធានធម្មជាតិដ៏ធំរបស់ប្រទេសនេះត្រូវតែប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់ប្រជាជនរបស់ខ្លួន។ លោកស្រីក៏​បាន​លើក​ឡើង​ពី​តម្រូវការ​កាប់​ព្រៃឈើ ​ដើម្បី​កសាងផ្លូវ​ថ្មីផងដែរ៕

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
លោក បៃឌិន ប្រកាសថា កាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់វិស័យឯកជននឹងអនុវត្តនៅថ្ងៃទី៤ ខែមករា

លោក បៃឌិន ប្រកាសថា កាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់វិស័យឯកជននឹងអនុវត្តនៅថ្ងៃទី៤ ខែមករា

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021