CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

លោក បៃឌិន ប្រកាសថា កាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់វិស័យឯកជននឹងអនុវត្តនៅថ្ងៃទី៤ ខែមករា

  • ដោយ: TV9Cambodia
  • | November 5, 2021
  • | 8:36 am
លោក បៃឌិន ប្រកាសថា កាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់វិស័យឯកជននឹងអនុវត្តនៅថ្ងៃទី៤ ខែមករា

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន​ បានប្រកាសថា ច្បាប់មួយចំនួនសម្រាប់វិស័យឯកជនប្រើប្រាស់ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩តាមរយៈការចាក់វ៉ាក់សាំងនិងការធ្វើតេស្ដរៀងរាល់សប្តាហ៍ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី៤ ខែមករា ឆ្នាំក្រោយតទៅ ប៉ុន្ដែការប្រកាសរបស់លោកប្រធានាធិបតីនេះបានរងការរិះគន់ពីបក្សប្រឆាំងថា លោកបានបំពានអំណាចខ្លួន។

លោក បៃឌិន បានមានប្រសាសន៍ថា៖ “មុននេះខ្ញុំគិតថា តម្រូវការចាក់វ៉ាក់សាំងនេះគឺមិនចាំបាច់ឡើយ ប៉ុន្ដែមនុស្សជាច្រើនមិនព្រមចាក់វ៉ាក់សាំង ដើម្បីឱ្យយើងអាចរួចផុតពីស្ថានភាពជំងឺឆ្លងរាតត្បាតនេះបាន។ ដូច្នេះ ខ្ញុំសម្រេចចិត្តថាឱ្យវាក្លាយជាកាតព្វកិច្ច ហើយវាពិតជាមានប្រសិទ្ធភាពមែន”។

ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសនេះ អភិបាលរដ្ឋមួយចំនួនមកពីរដ្ឋ Florida រដ្ឋ Iowa និងរដ្ឋ Indiana បានប្តេជ្ញាប្រឆាំងនឹងច្បាប់ថ្មីនេះ ដោយលើកហេតុផលថា វាជាការរំលោភលើសិទ្ធិសេរីភាពបុគ្គល។

បើទោះបីជាការប្រឆាំងផ្នែកនយោបាយមានការកើនឡើងក្ដី ការសម្រេចចិត្តអនុវត្តច្បាប់លើវិស័យឯកជននេះទំនងជាអាចប៉ះពាល់ដល់កម្លាំងពលកម្ម ដែលកំពុងខ្វះខាតស្រាប់ ក្នុងរដូវឈប់សម្រាក។ រដ្ឋបាលរបស់លោកប្រធានាធិបតីបានបញ្ជាក់ថា បុគ្គលិកផ្នែកសុខាភិបាលដែលធ្វើការក្រោមកម្មវិធីថែទាំសុខភាពរបស់រដ្ឋាភិបាល Medicare និង Medicaid ក៏នឹងត្រូវចាក់វ៉ាក់សាំងឱ្យបានមុនថ្ងៃកំណត់ចុងក្រោយនេះផងដែរ។

ច្បាប់ថ្មីនេះនឹងមានការគ្រប់ដណ្ដប់លើបុគ្គលិកក្នុងវិស័យឯកជនចំនួន ៨៤.៣ លាននាក់និងនិយោជកផ្នែកឯកជនចំនួន ១.៩ លាននាក់ ប៉ុន្ដែសម្រាប់បុគ្គលិកប្រហែល ១៨.៥ លាននាក់ផ្សេងទៀតត្រូវបានលើកលែង ដោយសារតែពួកគេធ្វើការនៅតំបន់ដាច់ស្រយាល។

ជាមធ្យម ពលរដ្ឋអាមេរិកប្រហែល ១,១០០ នាក់អាចប្រឈមមុខនឹងការស្លាប់ជារៀងរាល់ថ្ងៃ ដោយសារជំងឺកូវីដ-១៩ ដែលភាគច្រើនពួកគេមិនបានទទួលថ្នាំបង្ការ។ រហូតមកទល់ពេលនេះ ជំងឺកូវីដ-១៩បានផ្ដាច់ជីវិតពលរដ្ឋអាមេរិកជាង ៧៤៥,០០០ នាក់៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
OPECបូកច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិកដើម្បីបង្កើនទិន្នផលប្រេង

OPECបូកច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិកដើម្បីបង្កើនទិន្នផលប្រេង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021