CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និង មន្រ្តីគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង បានអនុវត្តតាមតួនាទី និង ភារកិច្ចរបស់ខ្លួន សម្រេចការងារទទួលបានលទ្ធផលល្អ ប្របកដោយប្រសិទ្ធភាពខ្ពស់

  • ដោយ: VAN DETH
  • | November 7, 2021
  • | 1:02 pm
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និង មន្រ្តីគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង បានអនុវត្តតាមតួនាទី និង ភារកិច្ចរបស់ខ្លួន សម្រេចការងារទទួលបានលទ្ធផលល្អ ប្របកដោយប្រសិទ្ធភាពខ្ពស់

កំពង់ឆ្នាំងៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពលទ្ធការងារងារអនុវត្តកន្លងមកនិងត្រួតពិនិត្យការអនុវត្តផែនការរួមគ្នាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម ឡុង ឈុនឡៃ ឯកឧត្តម
ម៉ែន ធឿន លោកជំទាវ ដោក សុទ្ធា និងឯកឧត្តមសោម សុផាត អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកអចិន្រ្តៃយ៍គណបក្សខេត្តលោកលោកស្រីប្រធានសាខាបក្សអង្គភាពជុំវិញខេត្ត ប្រធានគណបក្សក្រុង ស្រុកទាំង៨ និង ប្រធានគណបក្សឃុំសង្កាត់ទាំង៧០ចូលរួមផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានជម្រុញអោយថ្នាក់ដឹកនាំនិងមន្រ្តីគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការគ្រប់គ្រងរចនាសម្ព័ន្ធសមាជិកគណបក្សដោយមានវិន័យ ក្រមសីលធម៌ សាមគ្គីធម៌ ឯកភាពក្នុងគណបក្សនិងពង្រីកសមាជិកថ្មីដោយធានាបានទាំងបរិមាណនិងគុណភាព។ពង្រឹងការអនុវត្តច្បាប់និងពង្រឹងការការពារសន្តិសសុខ សុវត្ថិភាព សណ្តាប់ធ្នាប់អោយបានល្អជូនប្រជាពលរដ្ឋ។


បន្តបំរើសេវាដោះស្រាយសំណូមពរចាំបាច់និងសំណូមពរតម្រូវការ និងទំនាស់ផ្សេងៗជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ បន្តយកចិត្តទុកដាក់ការគ្រប់គ្រងជីវភាពប្រជាពលរដ្ឋតាមរយៈរក្សាស្ថិរភាពតម្លៃទំនិញចាំបាច់នានាសម្រាប់ជីវភាពប្រចាំថ្ងៃរបស់គាត់។បន្តការការពារធនធានធម្មជាតិនិងចាត់វិធានការម៉ឹងម៉ាត់ និង ផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់កុំអោយធ្វើចំណាកស្រុកខុសច្បាប់ជាពិសេសទប់ស្កាត់ការជួញដូរមនុស្សកុំអោយកើតមានក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ត្រូវផ្សព្វ
ផ្សាយដល់យុវជនយុវនារីគ្រប់អាយុអោយទៅចុះឈ្មោះបោះឆ្នោត និង ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចទទួលខុស
ត្រូវរបស់ខ្លួនទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតតាមការកំណត់របស់គ.ជ.ប។ត្រួតពិនិត្យនិងរៀបចំបញ្ជីឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ដើម្បីចូលរួមប្រកួតប្រជែងបោះឆ្នោតនៅឆ្នាំ២០២២។ ជម្រុញការចាក់វ៉ាក់សាំងនិង ត្រូវបន្តផ្សព្វផ្សាយនូវវិធានការការពារទប់ស្កាត់ជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារនិង៣កុំអោយបានជាប់ជាប្រចាំដើម្បីកាត់ផ្តាច់អោយបានការចំលងក្នុងសហគមន៍យើង៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
UNHCR ដឹកជំនួយទៅកាន់ប្រទេសអាហ្វហ្គានីស្ថានជាបន្តបន្ទាប់នៅមុនរដូវរងាចូលមកដល់

UNHCR ដឹកជំនួយទៅកាន់ប្រទេសអាហ្វហ្គានីស្ថានជាបន្តបន្ទាប់នៅមុនរដូវរងាចូលមកដល់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021