CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់៖ ជនដៃដល់នៃការប៉ុនប៉ងធ្វើឃាតដែលបរាជ័យត្រូវបានកំណត់អត្តសញ្ញាណ

  • ដោយ: Manith
  • | November 8, 2021
  • | 9:32 am
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់៖ ជនដៃដល់នៃការប៉ុនប៉ងធ្វើឃាតដែលបរាជ័យត្រូវបានកំណត់អត្តសញ្ញាណ

អន្តរជាតិ៖នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានកំណត់អត្តសញ្ញាណជនដៃដល់នៃការប៉ុនប៉ងធ្វើឃាតដែលបរាជ័យលើគេហដ្ឋានរបស់លោកក្នុងរដ្ឋធានីបាកដាដ។

ការិយាល័យព័ត៌មានរបស់នាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងនឹងតាមចាប់អ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋនេះ។ យើងស្គាល់ពួកគេយ៉ាងច្បាស់ ហើយយើងនឹងបង្ហាញអត្តសញ្ញាណរបស់ពួកគេ»។

ការប៉ុនប៉ង់ទាំងនេះគឺដូចគ្នាទៅនឹងការលួចធ្វើឃាតលោក Nibras Farman ដែលជាមន្ត្រីសេវាស៊ើបការណ៍សម្ងាត់ជាតិអ៊ីរ៉ាក់ (INIS) ហើយពួកគេនឹងត្រូវបាននាំទៅកាត់ទោស,លោក al-Kadhimi បានថ្លែងយ៉ាងដូច្នេះ។

កាលពីព្រឹកថ្ងៃអាទិត្យ, លោក al-Kadhimi បានរត់គេចខ្លួនដោយសុវត្ថិភាពនិងគ្មានគ្រោះថ្នាក់ពីការប៉ុនប៉ងធ្វើឃាតដោយយន្តហោះដ្រូននៅលើគេហដ្ឋានរបស់គាត់នៅក្នុងតំបន់បៃតងដែលមានសន្ដិសុខតឹងរឹង។

គួរជ្រាបថាការប៉ុនប៉ងធ្វើឃាតនេះបានកើតឡើងចំពេលមានការតវ៉ាពីសំណាក់អ្នកគាំទ្រគណបក្សនយោបាយដែលបដិសេធលទ្ធផលបោះឆ្នោតកាលពីខែមុន។

កាលពីថ្ងៃសុក្រកន្លងទៅ, ការតវ៉ាបានកើនឡើងដល់ការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខនៅច្រកចូលតំបន់បៃតង ដែលនាំឱ្យមានការស្លាប់របស់ក្រុមបាតុករពីរនាក់ និងរបួសសមាជិកសន្តិសុខនិងអ្នកតវ៉ារាប់សិបនាក់។

នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី ១០ ខែតុលា, ចលនា Sadrist ដែលដឹកនាំដោយបព្វជិតនិកាយស៊ីអ៊ីតដ៏លេចធ្លោលោក Moqtada al-Sadr បាននាំមុខដោយមានអាសនៈច្រើនជាង ៧០ ខណៈដែលសម្ព័ន្ធ al-Fatah ទទួលបាន ១៧ អាសនៈ បើធៀបនឹង ៤៧ អាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨។

អ្នកគាំទ្រគណបក្សនយោបាយដែលបដិសេធលទ្ធផលបោះឆ្នោតបានចេញដើរតាមដងផ្លូវក្នុងទីក្រុងជាច្រើនរបស់អ៊ីរ៉ាក់ រួមទាំងរដ្ឋធានីបាកដាដ នៅពេលដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យរបស់អ៊ីរ៉ាក់នៅតែពិចារណាលើការអំពាវនាវ និងបណ្តឹងដែលដាក់ដោយគណបក្សនយោបាយ៕

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

October 25, 2021

កីឡាករ...

Next Post
UN:ជម្លោះ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អេត្យូពី​ធ្វើ​ឲ្យ​អនាគត​របស់​ប្រទេស​ស្ថិតក្នុង​ភាព​មិនច្បាស់លាស់

UN:ជម្លោះ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អេត្យូពី​ធ្វើ​ឲ្យ​អនាគត​របស់​ប្រទេស​ស្ថិតក្នុង​ភាព​មិនច្បាស់លាស់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021