CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន Covid-19

អត្រាអ្នកស្លាប់ប្រចាំថ្ងៃដោយសារកូវីដនៅជប៉ុនធ្លាក់មកនៅសូន្យ មិនធ្លាប់មានក្នុងរយៈពេល១៥ខែ

  • ដោយ: TV9Cambodia
  • | November 8, 2021
  • | 9:22 am
អត្រាអ្នកស្លាប់ប្រចាំថ្ងៃដោយសារកូវីដនៅជប៉ុនធ្លាក់មកនៅសូន្យ មិនធ្លាប់មានក្នុងរយៈពេល១៥ខែ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ប្រទេសជប៉ុនពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩កាលពីថ្ងៃអាទិត្យម្សិលមិញឡើយ ដែលនេះជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក។

មុនថ្ងៃអាទិត្យម្សិលមិញនេះ អត្រាអ្នកស្លាប់ដោយសារកូវីដនៅប្រទេសជប៉ុនត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០មក។ នេះបើយោងតាមការបូកសរុបរបស់ទូរទស្សន៍ជាតិ NHK។ តួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលបង្ហាញថា កាលពីថ្ងៃសៅរិ៍មានអ្នកស្លាប់សរុបបីនាក់។

ករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩បានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងប្រទេសជប៉ុន ដោយសារអត្រាចាក់វ៉ាក់សាំងបានបន្ដកើនឡើង ហើយគ្របដណ្ដប់លើប្រជាជនប្រមាណជាង ៧០%។

គួរបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅ អត្រាឆ្លងប្រចាំថ្ងៃបានហក់ដល់ចំនុចខ្ពស់បំផុតរហូតដល់ទៅជាង ២៥,០០០នាក់ ដែលភាគច្រើនជាអ្នកជំងឺឆ្លងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតា។ រហូតមកទល់ពេលនេះ អ្នកស្លាប់ដោយសារកូវីដនៅជប៉ុនមានជាង ១៨,០០០នាក់។

ដើម្បីទប់ទល់នឹងការស្ទុះងើបឡើងវិញនៃការឆ្លងដែលអាចកើតមានក្នុងរដូវរងានេះ រដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការដូសជំរុញនៅខែក្រោយ ហើយកំពុងធ្វើការ ដើម្បីធានាថាមានការប្រើប្រាស់ថ្នាំលេបសម្រាប់អ្នកជំងឺក្នុងស្ថានភាពស្រាល ក្នុងគោលបំណងកាត់បន្ថយការចូលសម្រាកក្នុងមន្ទីរពេទ្យ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
អង់គ្លេសសន្យាផ្តល់ប្រាក់២៩០លានផោនដល់ប្រទេសក្រីក្រដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ

អង់គ្លេសសន្យាផ្តល់ប្រាក់២៩០លានផោនដល់ប្រទេសក្រីក្រដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021