CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

UN:ជម្លោះ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អេត្យូពី​ធ្វើ​ឲ្យ​អនាគត​របស់​ប្រទេស​ស្ថិតក្នុង​ភាព​មិនច្បាស់លាស់

  • ដោយ: Manith
  • | November 9, 2021
  • | 3:50 am
UN:ជម្លោះ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អេត្យូពី​ធ្វើ​ឲ្យ​អនាគត​របស់​ប្រទេស​ស្ថិតក្នុង​ភាព​មិនច្បាស់លាស់

Ethiopian women who fled the ongoing fighting in Tigray region, gather in Hamdayet village near the Setit river on the Sudan-Ethiopia border in eastern Kassala state, Sudan November 22, 2020. REUTERS/Mohamed Nureldin Abdallah TPX IMAGES OF THE DAY

អន្តរជាតិ៖អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយអ្នកស្រី Rosemary DiCarlo បានព្រមានកាលពីថ្ងៃចន្ទថា ជម្លោះនៅភាគខាងជើងប្រទេសអេត្យូពីនឹង ធ្វើឱ្យអនាគតប្រទេស និងប្រជាជនធ្លាក់ក្នុងភាពមិនច្បាស់លាស់យ៉ាងធ្ងន់ធ្ងរ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ីនហ៊ួរនៅថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២១។

អ្នកស្រី DiCarlo ​បានប្រាប់ក្រុមប្រឹក្សាសន្តិសុខនៅក្នុងសន្និសីទសង្ខេបមួយថា៖«ជម្លោះរយៈពេលមួយឆ្នាំនៅក្នុងតំបន់ Tigray ប្រទេសអេត្យូពីបានឈានដល់ភាពបែកបាក់ដ៏មហន្តរាយ។ ការប្រយុទ្ធគ្នាបានធ្វើឱ្យអនាគតប្រទេស និងប្រជាជនរបស់ខ្លួន ក៏ដូចជាស្ថិរភាពតំបន់ Horn នៃទ្វីបអាហ្រ្វិកកាន់តែមានភាពមិនច្បាស់លាស់»។អ្នកស្រីបានធ្វើការកត់ស្គាល់ថាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កងកម្លាំង Tigrayan បានប្រយុទ្ធឆ្ពោះទៅភាគខាងត្បូងនៃទីក្រុង Addis Ababa ដែលជារដ្ឋធានីនៃប្រទេសអេត្យូពី ដោយធ្វើសកម្មភាពក្នុងការសម្របសម្រួលជាមួយកងទ័ពរំដោះ Oromo ។ រដ្ឋាភិបាលសហព័ន្ធនៃប្រទេសអេត្យូពីបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ហើយបាននិយាយថា ខ្លួនកំពុងប្រយុទ្ធនឹង «សង្រ្គាមអត្ថិភាព»។ជាមួយគ្នានេះ, អសន្តិសុខនៅក្នុងតំបន់ Oromia កាន់តែបន្តអាក្រក់ទៅៗ ខណៈដែលស្ថានភាពនៅក្នុងផ្នែកខ្លះនៃតំបន់ Benishangul-Gumuz នៅតែមានភាពតានតឹង។

«មានការរំពឹងទុកជាច្រើនទាក់ទងនឹងរបៀបដែលវិបត្តិនេះនឹងកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នៅក្នុងប្រទេសដែលមានប្រជាជនជាង ១១០ លាននាក់ មានជនជាតិផ្សេងៗគ្នាជាង៩០ក្រុម និង ភាសាច្រើនជាង៨០ភាសានោះ, គ្មាននរណាម្នាក់អាចទស្សន៍ទាយបានថាតើការប្រយុទ្ធគ្នានិងភាពអសន្តិសុខនឹងបន្តវិវត្តន៍ទៅជាយ៉ាងណានោះទេ។ ប៉ុន្តែខ្ញុំដឹងច្បាស់ថា អ្វីដែលប្រាកដនោះគឺ ហានិភ័យនៃប្រទេសអេត្យូពី ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលកាន់តែធំ គឺប្រាកដជាកើតឡើងជាក់ជាមិនខាន ហើយសង្គ្រាមនោះនឹងនាំមកនូវមហន្តរាយមនុស្សធម៌ និងបំផ្លាញអនាគតរបស់ប្រទេសមួយនេះ»,អ្នកស្រីDiCarlo ព្រមាន។

លោកស្រីបានបន្ថែមថា ផលប៉ះពាល់ផ្នែកនយោបាយនៃការបង្កើនអំពើហិង្សានៅក្នុងតំបន់កាន់តែទូលំទូលាយនឹងមានវិសាលភាពធំធេង ដែលរួមផ្សំដោយវិបត្តិជាច្រើនដែលហ៊ុមព័ទ្ធតំបន់Hornនៃទ្វីបអាហ្វ្រិក៕

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
នគរបាលក្រុងក្រចេះឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ពាក់ពន្ឋ័ការផលិតអាវុធសម្រាប់វាយប្រហារ

នគរបាលក្រុងក្រចេះឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ពាក់ពន្ឋ័ការផលិតអាវុធសម្រាប់វាយប្រហារ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021