CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

លោក Randal Quarles អនុប្រធានមូលនិធិបម្រុងសហព័ន្ធអាមេរិកនឹងចុះចេញពីតំណែងនៅខែធ្នូ

  • ដោយ: Manith
  • | November 9, 2021
  • | 7:26 am
លោក Randal Quarles អនុប្រធានមូលនិធិបម្រុងសហព័ន្ធអាមេរិកនឹងចុះចេញពីតំណែងនៅខែធ្នូ

អន្តរជាតិ៖លោក​Randal Quarles អនុប្រធានមូលនិធិបម្រុងសហព័ន្ធ​អាមេរិកបានប្រកាសកាលពីថ្ងៃចន្ទថាលោកនឹងលាលែងពីធនាគារកណ្តាលនៅចុងខែធ្នូខាងមុខនេះ។លោក Quarles បានផ្ញើរលិខិតមួយទៅកាន់ប្រធានាធិបតីអាមេរិក Joe Bidenថា៖«បន្ទាប់ពីរយៈពេលជាង ៤ឆ្នាំក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាភិបាលនៃមូលនិធិបម្រុងសហព័ន្ធ ហើយបានបញ្ចប់អាណត្តិជាអនុប្រធានសម្រាប់ការត្រួតពិនិត្យក្រុមប្រឹក្សាភិបាលកាលពីខែមុន ខ្ញុំមានបំណងលាលែងពីតំណែងរបស់ខ្ញុំជាអនុប្រធានមូលនិធិបម្រុងសហព័ន្ធ»។

លោកបានថ្លែងថា៖«វាជាឯកសិទ្ធិដ៏អស្ចារ្យមួយក្នុងការធ្វើការជាមួយសហសេវិករបស់ខ្ញុំនៅក្នុងក្រុមប្រឹក្សាភិបាល នៃមូលនិធិបម្រុងសហព័ន្ធនិងក្នុងចំណោមសហគមន៍ធនាគារកណ្តាល និងនិយតកម្មពិភពលោក»។

ជុំវិញការប្រកាសលាលែងពីតំណែងរបស់លោក Quarlesនេះដែរ,សហព័ន្ធអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក Quarles បានដើរ “តួនាទីស្នូល”មួយក្នុងការធានានូវប្រតិបត្តិការប្រកបដោយសុវត្ថិភាពទាំងប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក និងអន្តរជាតិក្នុងអំឡុងពេលភាពតានតឹងនៃវិបត្តិជំងឺCOVID-19។

សូមជម្រាបជូនថាមុនពេលដែលគាត់ត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សាមូលនិធិបម្រុងសហព័ន្ធក្នុងខែតុលា ឆ្នាំ២០១៧, លោក Quarles គឺជាស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន The Cynosure Group ដែលជាក្រុមហ៊ុនវិនិយោគឯកជន។ គាត់ក៏បានបម្រើការក្នុងមុខតំណែងជាន់ខ្ពស់ជាច្រើននៅក្រសួងរតនាគារអាមេរិក និងជានាយកប្រតិបត្តិនៅមូលនិធិរូបិយវត្ថុអន្តរជាតិរបស់សហរដ្ឋអាមេរិកផងដែរ។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ការប្រកាសលាលែងពីតំណែងខាងលើនេះបានកើតឡើងនៅពេលដែលលោក Biden ត្រូវបានគេរំពឹងថានឹងប្រកាសថាតើលោកនឹងតែងតាំងលោក Jerome Powell ជាប្រធានមូលនិធិបម្រុងសហព័ន្ធអាមេរិក ក្នុងពេលឆាប់ៗនេះដែរឬទេ ខណៈអាណត្តិ ៤ឆ្នាំរបស់លោក Powell ជាប្រធានមូលនិធិបម្រុងសហព័ន្ធនឹងបញ្ចប់នៅក្នុងខែកុម្ភៈឆ្នាំ២០២២ខាងមុខនេះ៕

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
អ្នកទោស២នាក់ទៀត ត្រូវបានចាប់ខ្លួនបានមកវិញ ក្នុងរណីហែកគុក នៅខេត្តស្ទឹងត្រែង

អ្នកទោស២នាក់ទៀត ត្រូវបានចាប់ខ្លួនបានមកវិញ ក្នុងរណីហែកគុក នៅខេត្តស្ទឹងត្រែង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021