CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

នគរបាលក្រុងក្រចេះឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ពាក់ពន្ឋ័ការផលិតអាវុធសម្រាប់វាយប្រហារ

  • ដោយ: VAN DETH
  • | November 9, 2021
  • | 4:08 am
នគរបាលក្រុងក្រចេះឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ពាក់ពន្ឋ័ការផលិតអាវុធសម្រាប់វាយប្រហារ

ខេត្តក្រចេះ : នគរបាលនៃអធិការដ្ឋាននគរបាលក្រុងក្រចេះបានសម្រេចធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី០៨.១១.២០២១ វេលាម៉ោង ១២:៣០នាទី ។ ពាក់ពន្ធ័ករណីបទផលិត ឬ ធ្វេីចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត ប្រព្រឹត្តកាលពីថ្ងៃទី០៥.១១.២០២១ ចន្លោះម៉ោង ២១ នៅចំណុចតូបលក់ម្ជូរ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
នគរបាលក្រុងក្រចេះ បាននិយាយអោយដឹងថា ក្នុងចំណោមជនសង្សយ័ចំនួន៤នាក់ តំបូងយើងសម្រេចចាប់បានចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោមៈ
១-ឈ្មោះ យ៉ាន់ រ៉ាន់ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ
២-ឈ្មោះ ឃុន ណារ៉ូ ហៅម៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ
៣-ឈ្មោះ ពៅ ឡៃអ៊ី ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅខេត្តប៉ៃលិន មកស្នាក់នៅបណ្តោះអាសន្នភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ


នៅថ្ងៃទី០៨.១១.២០២១ វេលាម៉ោង ១៨:១០នាទី កម្លាំងនគរបាលក្រុងក្រចេះ បានធ្វេីការបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់បន្ថែមទៀតឈ្មោះ ហម ប៊ុនហ៊ាង ហៅខ្មៅ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងដកហូតបានកាំបិតផ្គាក់ចំនួន០១ដេីម។
ការចាប់ឃាត់ខ្លួនក្មេងទំនើងខាងលើនេះ ពាក់ពន្ធ័ករណីបទផលិត ឬ ធ្វេីចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត ប្រព្រឹត្តកាលពីថ្ងៃទី០៥.១១.២០២១ ចន្លោះម៉ោង ២១ នៅចំណុចតូបលក់ម្ជូរ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
យោងតាមកំណត់ហេតុរបស់នគបាលក្រុងក្រចេះបានរាយការណ៏អោយដឹងថា ÷ កាលពីថ្ងៃទី០៤.១១.២០២១ ម៉ោងជាង២១ ក្មេងស្ទាវចំនួន០២នាក់: ១.ឈ្មោះ យ៉ាន់ រ៉ាន់ និង ២.ឈ្មោះ ឃុន ណារ៉ូ បានធ្វេីសកម្មភាពយកកាំបិតផ្គាក់ចំនួន០១ដេីមអូសតាមផ្លូវថ្នល់គំរាមទៅលេីក្មេងស្ទាវ១ក្រុមទៀតដែលធ្លាប់មានជម្លោះពាក្យសំដីនិងគ្នា។ នៅថ្ងៃទី០៥ ខែ.ឆ្នាំដដែល ម៉ោងជាង២១ ក្មេងស្ទាវ១ក្រុមដដែលមានគ្នាចំនួន០៥នាក់: ១.ឈ្មោះ យ៉ាន់ រ៉ាន់, ២.ឈ្មោះ ឃុន ណារ៉ូ, ៣.ឈ្មោះ ពៅ ឡៃអ៊ី, ៤.ឈ្មោះ ហ៊ាង, ៥.ឈ្មោះ ហាប់(អ្នកទាំង២រត់គេចខ្លួន) បានយកកាំបិតផ្គាក់ចំនួន០២ដេីមដាក់តាមខ្លួននិងធ្វេីសកម្មភាពចាប់ក្រវួចកអាវឈ្មោះ លន់ ឈុនហ៊ុយ ហេីយយារកាំបិតគំរាមរកកាប់ ថែមទៀត និងបានឈ្លោះប្រកែកគ្នាទៅវិញទៅមក ប៉ុន្តែមិនបានបង្កអោយមានហិង្សាកេីតឡេីងឡេីយ ។


ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវនិងចាប់ឃាត់ខ្លួនចំនួន០៤នាក់ខាងលេី និងដកហូតបានកាំបិតផ្គាក់ចំនួន០១ដេីម ជាវត្ថុតា។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេី កំពុងឃាត់ខ្លួន និងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធី។

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សហរដ្ឋអាមេរិកចោទប្រកាន់ចោរអ៊ិនធឺណែតជនជាតិអ៊ុយក្រែននិងរុស្សី និងរឹបអូសបានប្រាក់៦លានដុល្លារ

សហរដ្ឋអាមេរិកចោទប្រកាន់ចោរអ៊ិនធឺណែតជនជាតិអ៊ុយក្រែននិងរុស្សី និងរឹបអូសបានប្រាក់៦លានដុល្លារ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021