CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សហរដ្ឋអាមេរិកចោទប្រកាន់ចោរអ៊ិនធឺណែតជនជាតិអ៊ុយក្រែននិងរុស្សី និងរឹបអូសបានប្រាក់៦លានដុល្លារ

  • ដោយ: TV9Cambodia
  • | November 9, 2021
  • | 6:58 am
សហរដ្ឋអាមេរិកចោទប្រកាន់ចោរអ៊ិនធឺណែតជនជាតិអ៊ុយក្រែននិងរុស្សី និងរឹបអូសបានប្រាក់៦លានដុល្លារ

ឯកសាររបស់តុលាការបានបង្ហាញកាលពីថ្ងៃចន្ទថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចោទប្រកាន់ជនជាតិអ៊ុយក្រែននិងជនជាតិរុស្សីម្នាក់នៅក្នុងការវាយប្រហារតាមរយៈមេរោគចាប់ជំរិត (Ransomware) ដ៏អាក្រក់បំផុត ដែលមានគោលដៅលើសហរដ្ឋអាមេរិក។

សកម្មភាពចុងក្រោយរបស់សហរដ្ឋអាមេរិកអនុវត្តតាមវិធានការមួយចំនួនដែលបានធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃមេរោគចាប់ជំរិត (Ransomware) ដែលបានវាយប្រហារលើក្រុមហ៊ុនធំៗមួយចំនួន រួមទាំងការវាយប្រហារលើក្រុមហ៊ុនបង្ហូរប្រេងដ៏ធំបំផុតនៅសហរដ្ឋអាមេរិក Colonial Pipeline ដែលបានធ្វើរាំងស្ទះដល់ការចែកចាយប្រេងនៅទូទាំងប្រទេសអស់រយៈពេលជាច្រើនថ្ងៃ។

តុលាការបានសម្រេចដាក់ការចោទប្រកាន់មួយលើជនជាតិអ៊ុយក្រែនលោក Yaroslav Vasinskyi ដែលត្រូវបានចាប់ខ្លួនក្នុងប្រទេសប៉ូឡូញកាលពីខែមុនថា បានលួចចូលក្រុមហ៊ុន Kaseya ដែលជាក្រុមហ៊ុនផ្តល់សេវាសូហ្វវែរនៅរដ្ឋផ្លរីដា កាលពីថ្ងៃទី៤ ខែកក្កដា។

ចាប់តាំងពីពេលនោះមក លោកនិងក្រុមជនសមគំនិតបានចម្លងមេរោគកុំព្យូទ័រឈ្មោះ REvil ransomware ទៅដល់អតិថិជនរបស់ក្រុមហ៊ុន Kaseya ប្រហែល ១,៥០០ នាក់ ហើយបានបំលែងកូដទិន្នន័យ (Encrypt) និងបានបង្ខំឱ្យអ្នកខ្លះបិទឧបករណ៍ជាច្រើនថ្ងៃ។

សូមជម្រាបជូនផងដែរថា ការចាប់ខ្លួននេះគឺជាផ្នែកមួយនៃការបោសសម្អាតជាបន្តបន្ទាប់ប្រឆាំងនឹងក្រុមចោរអ៊ិនធឺណែត ក្រោមការសម្របសម្រួលដោយភ្នាក់ងារ FBI ប៉ូលីស Europol និងអង្គការប៉ូលីសជាតិនៅទូទាំងទ្វីបអឺរ៉ុប ដោយមានជំនួយពីក្រុមហ៊ុនសន្តិសុខឯកជន៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
លោក អូបាម៉ា ប្រាប់យុវជនឱ្យបន្ដរក្សាកំហឹងលើបញ្ហាអាកាសធាតុ

លោក អូបាម៉ា ប្រាប់យុវជនឱ្យបន្ដរក្សាកំហឹងលើបញ្ហាអាកាសធាតុ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021