CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន Covid-19

រដ្ឋមន្ត្រី៖ បុគ្គលិកសុខាភិបាលជួរមុខអង់គ្លេសចាំបាច់ត្រូវអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំង

  • ដោយ: TV9Cambodia
  • | November 10, 2021
  • | 8:11 am
រដ្ឋមន្ត្រី៖ បុគ្គលិកសុខាភិបាលជួរមុខអង់គ្លេសចាំបាច់ត្រូវអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំង

លោក សាជីដ ចាវីដ រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស បានថ្លែងចំពោះមុខសមាជិកសភាថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នឹងក្លាយជាកាតព្វកិច្ចសម្រាប់បុគ្គលិកជួរមុខរបស់សេវាកម្មសុខភាពជាតិរបស់ចក្រភពអង់គ្លេស (NHS)។ លោករំពឹងថា ខែមេសាឆ្នាំក្រោយគឺជាឱសានវាទសម្រាប់បុគ្គលិកជាង ១០៣,០០០នាក់ ដើម្បីចាក់វ៉ាក់សាំងដូសមូលដ្ឋាន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការធ្វើដូចនេះគឺនឹងបន្ថែមការការពារមួយកម្រិតទៀតសម្រាប់ទាំងក្រុមគ្រូពេទ្យនិងអ្នកជំងឺ។ ប៉ុន្តែ​ក៏មានការ​ព្រួយ​បារម្ភថា ការអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំងអាចធ្វើឱ្យបុគ្គលិកមួយចំនួនសម្រេចចិត្តចាកចេញពីការងារ ខណៈពេលដែលមន្ទីរពេទ្យកំពុងតែខ្វះខាតបុគ្គលិកស្រាប់។

លោក ចាវីដ បាននិយាយថា ច្រើនជាង ៩៣% នៃបុគ្គលិកជួរមុខរបស់ NHS បានចាក់ដូសទីមួយរួចហើយ ខណៈ ៩០%ទទួលបានទាំងពីរដូស។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលត្រូវបានធ្វើឡើង បន្ទាប់ពីមានការពិគ្រោះយោបល់ថាតើក្រុមបុគ្គលិកសុខាភិបាលគួរតែចាក់ទាំងវ៉ាក់សាំងបង្ការជំងឺផ្ដាសាយនិងជំងឹកូវីដ-១៩ជាកំហិតឬយ៉ាងណា។

លោក ចាវីដ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារ​ជំងឺ​គ្រុន​ផ្តាសាយនឹងមិនត្រូវកំណត់ថាជាកាតព្វកិច្ចឡើយ។ ចំណែកឯបុគ្គលមួយចំនួន ក៏ទទួលបានការលើកលែងពុំចាំបាច់ចាក់វ៉ាក់សាំងផងដែរ ក្រោមហេតុផលសុខភាព ប៉ុន្ដែក្រុមនេះមិនអនុញ្ញាតឱ្យចូលព្យាបាលអ្នកជំងឺកូវីដ-១៩ឡើយ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បុគ្គលិកដែលពុំទាន់ទៅចាក់វ៉ាក់សាំងពុំគួរគេចវេសឬ​រងការអាម៉ាសឡើយ ប៉ុន្ដែពួកគេគួរតែត្រូវបានលើកទឹកចិត្តឱ្យធ្វើរឿងវិជ្ជមានវិញ៕

Share63Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
កុប្បកម្មនៅវិមានកាពីតូល៖ ជំនួយការរបស់លោក ត្រាំ ត្រូវបានកោះហៅឱ្យផ្ដល់សក្ខីកម្ម

កុប្បកម្មនៅវិមានកាពីតូល៖ ជំនួយការរបស់លោក ត្រាំ ត្រូវបានកោះហៅឱ្យផ្ដល់សក្ខីកម្ម

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021