CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

កុប្បកម្មនៅវិមានកាពីតូល៖ ជំនួយការរបស់លោក ត្រាំ ត្រូវបានកោះហៅឱ្យផ្ដល់សក្ខីកម្ម

  • ដោយ: TV9Cambodia
  • | November 10, 2021
  • | 8:22 am

គណៈកម្មាធិការស៊ើបអង្កេតហេតុការណ៍កុប្បកម្មថ្ងៃទី៦ ខែមករា នៅវិមានកាពីតូលរបស់សហរដ្ឋអាមេរិកបានកោះហៅជំនួយការជិតស្និទ្ធបំផុតរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ជាច្រើននាក់ផ្សេងទៀត ដើម្បីផ្តល់ភស្តុតាង។

ក្នុង​ចំណោម​ក្រុមមន្ត្រីជំនិត​របស់លោក ត្រាំ ចុងក្រោយ​ដែលត្រូវបានកោះហៅរួមមាន អតីតអ្នកនាំពាក្យប្រចាំសេតវិមាន ទីប្រឹក្សា​គោលនយោបាយ​ជាន់ខ្ពស់ និង​ជំនួយការ​ផ្ទាល់​ខ្លួន។ ការស៊ើបអង្កេតកំពុងព្យាយាមស្វែងរកថាតើលោក ត្រាំ បានដឹងជាមុនជុំវិញការវាយប្រហារនេះឬយ៉ាងណា។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៦ ខែមករា ដើមឆ្នាំនេះ ហ្វូងអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ បានសម្រុកចូលវិមានកាពីតូល ដែលជាការិយាល័យធ្វើការរបស់មន្ត្រីជាន់ខ្ពស់ ដើម្បីបង្អាក់ការបញ្ជាក់ជាផ្លូវការថា លោក ចូ បៃឌិន ទទួលបានជ័យជំនះក្នុងការបោះឆ្នោត។

លោក ត្រាំ ត្រូវបានសភាចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើសមួយចំនួន  ប៉ុន្ដែការចោទប្រកាន់នេះត្រូវបានជម្រះទៅវិញដោយក្រុមសមាជិកសភា។ មនុស្ស​ជាង​៦៧០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​លុកលុយ​វិមានកាពីតូល​។

លោក ដូណាល់ ត្រាំ បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ដីកាកោះហៅនេះត្រូវបានដាក់ចេញដោយគណៈកម្មការដែលបានចាត់តាំងនិងមានមហិច្ឆតាកេងបន្លំផ្នែកនយោបាយ។

ជំនួយការជិតស្និទ្ធបំផុតរបស់លោកចំនួន ១៦ រូបត្រូវបានកោះហៅក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ខណៈដែលអ្នកស៊ើបអង្កេតកំពុងតាមដានមនុស្សជំនិតបំផុតរបស់លោកអតីតប្រធានាធិបតីរូបនេះ៕

Share63Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
រដ្ឋមន្ត្រីជប៉ុនថ្មីស្វែងរកទំនាក់ទំនងល្អនិងអាកប្បកិរិយាទទួលខុសត្រូវជាមួយចិន

រដ្ឋមន្ត្រីជប៉ុនថ្មីស្វែងរកទំនាក់ទំនងល្អនិងអាកប្បកិរិយាទទួលខុសត្រូវជាមួយចិន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021