CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

មេដឹកនាំចិនថ្លែងថា អាស៊ីដាច់ខាតមិនត្រូវធ្លាក់ចូលសង្គ្រាមត្រជាក់សាជាថ្មីឡើយ

  • ដោយ: TV9Cambodia
  • | November 12, 2021
  • | 4:32 am
មេដឹកនាំចិនថ្លែងថា អាស៊ីដាច់ខាតមិនត្រូវធ្លាក់ចូលសង្គ្រាមត្រជាក់សាជាថ្មីឡើយ

4406NO-APEC-SUMMIT_XI_ROUGH_CUT_O_

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនត្រូវត្រឡប់ទៅរកភាពតានតឹងដូចសម័យសង្រ្គាមត្រជាក់វិញនោះទេ។ លោកបានថ្លែងដូចនេះមុនពេលកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។

លោក ស៊ី នៅក្នុងសារវីដេអូដែលបានថតទុកសម្រាប់វេទិកា CEO ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលរៀបចំដោយប្រទេសនូវែលសេឡង់ បាននិយាយថា ការប៉ុនប៉ងដើម្បីគូសបន្ទាត់មនោគមវិជ្ជា ឬបង្កើតជាក្រុមតូចៗលើមូលដ្ឋានភូមិសាស្ត្រនយោបាយគឺត្រូវបរាជ័យ។

លោក ស៊ី បានបន្ដថា៖ “តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនអាចនិងមិនគួរវិលត្រឡប់ទៅរកការប្រឈមមុខគ្នា និងការបែកបាក់ដូចសម័យសង្រ្គាមត្រជាក់នោះទេ”។

ការថ្លែងសាររបស់មេដឹកនាំចិនដូចនេះគឺទំនងជាសំដៅលើកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការចងសម្ព័ន្ធមិត្តនិងបង្កើតដៃគូក្នុងតំបន់ រួមទាំងក្រុម Quad ជាមួយប្រទេសឥណ្ឌា ជប៉ុន និងអូស្ត្រាលី ដើម្បីទប់ទល់ជាមួយនឹងការកើនឡើងនៃឥទ្ធិពលសេដ្ឋកិច្ចនិងយោធារបស់ចិន។

គួរបញ្ជាក់ផងដែរថា មេដឹកនាំប្រទេសមហាអំណាចពិភពលោកចិននិងសហរដ្ឋអាមេរិកគ្រោងរៀបចំកិច្ចប្រជុំមួយតាមប្រព័ន្ធអនឡាញនៅសប្ដាហ៍ក្រោយនេះ ប៉ុន្ដែកាលបរិច្ឆេទជាក់ស្ដែងពុំទាន់បានប្រកាសនៅឡើយទេ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ប្តីកាប់ប្រពន្ធជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត !!!

ប្តីកាប់ប្រពន្ធជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត !!!

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021