CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប្តីកាប់ប្រពន្ធជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត !!!

  • ដោយ: VAN DETH
  • | November 15, 2021
  • | 2:01 am
ប្តីកាប់ប្រពន្ធជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត !!!

ក្រចេះ៖ ស្រ្តីជាប្រពន្ធបានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈប្តីបានយកកាំបិតផ្គាក់កាប់លើប្រពន្ធឲ្យរងរបួសធ្ងន់ ដោយផ្តើមចេញពីការឈ្លោះប្រកែកគ្នាក្នុងគ្រួសារ។

លោកវរសេនីយ៍ទោ ណយ ស៊ីថាច អធិការរងទទួលការងារយុត្តិធម៌ នៃអធិការដ្ឋានគរបាលស្រុកសំបូរបានឲ្យដឹងថា៖ ករណីអំពើហិង្សាប្រព្រឹត្តដោយសហពន្ធ័នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ ២០២១ នៅក្នុងភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ    ខេត្តក្រចេះ ។ បង្កឡើងដោយជនសង្ស័យជាប្តីឈ្មោះ ជេម សុធា អាយុ ២៦ឆ្នាំ បានប្រើកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ បាន រដ្ឋាណា អាយុ ២៦ ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

លោកអធិការរងបានបន្តឲ្យដឹងថា៖ នៅវេលាកើតហេតុ ជនសង្ស័យជាប្តីបានឈ្លោះប្រកែកជាមួយជនរងគ្រោះជាប្រពន្ធ ពេលនោះជនសង្ស័យក៏បានយកកាំបិតផ្គាក់កាប់ទៅលេីប្រពន្ធចំនួន៨កាំបិត បណ្ដាលអោយរងរបួសធ្ងន់ គឺត្រូវចំក្បាល២កាំបិត ,ត្រូវចំថ្ពាល់ខាងឆ្វេង១កាំបិត ,ត្រូវចំបំពង់ករ១កាំបិត ,ត្រូវចំកែងដៃខាងស្ដាំ១កាំបិត ,ត្រូវចំខ្នង២កាំបិត ,ត្រូវចំស្មារខាងឆ្វេង១កាំបិត។

លោកអធិការរងបានបញ្ជាក់ថា ៖ ក្រោយពីជនសង្ស័យបានធ្វេីសកម្មភាពកាប់ទៅលេីប្រពន្ធរួច មក ជននេះបានយកកាំបិតកាប់ទៅលើខ្លួនឯងត្រូវចំភ្លៅទាំងសងខាង និងត្រូវពោះ២កន្លែង ហេីយព្យាយាមបំរុងចងករសម្លាប់ខ្លួន ទៀត ស្រាប់តែពេលនោះកម្លាំងប្រជាការពារភូមិបានជួយអត្តរាគមន៍ចូលទៅឃាត់ទាន់។

លោកថា ៖ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិ បញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ ជាអកុសលពេលបញ្ចូនដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់ និងបានតេស្តរកឃេីញ វិជ្ជមានកូវីដ១៩ទៀតផង។

គួរបញ្ជាក់ថា៖ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នឹងយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី។

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
មន្ត្រីជំនាញ ក ប ប អះអាងថា ពលករដែលស្លាប់ទាំង៧នាក់គឺមកពីផឹកសារធាតុមេតាណុលកម្រឹតខ្ពស់ច្រើនពេក

មន្ត្រីជំនាញ ក ប ប អះអាងថា ពលករដែលស្លាប់ទាំង៧នាក់គឺមកពីផឹកសារធាតុមេតាណុលកម្រឹតខ្ពស់ច្រើនពេក

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021