CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប៉ូឡូញប្រើកាណុងទឹកបាញ់លើជនចំណាកស្រុក ខណៈវិបត្តិកំពុងបង្កភាពតានតឹង

  • ដោយ: TV9Cambodia
  • | November 25, 2021
  • | 5:11 am
ប៉ូឡូញប្រើកាណុងទឹកបាញ់លើជនចំណាកស្រុក ខណៈវិបត្តិកំពុងបង្កភាពតានតឹង

កងកម្លាំងសន្តិសុខប៉ូឡូញបានប្រើប្រាស់កាណុង​​ទឹកបាញ់​លើ​ក្រុមជន​ចំណាក​ស្រុក ដែលគប់ដុំថ្មដាក់ខ្លួននៅតាមព្រំដែនជាមួយប្រទេសបេឡារុស្សកាលពីថ្ងៃអង្គារ ខណៈអង្គការណាតូបានអះអាងឡើងវិញនូវការគាំទ្ររបស់ខ្លួនលើប៉ូឡូញ ដែលកំពុងជួបវិបត្តិជនអន្ដោប្រវេសន៍។

វីដេអូមួយដែលបានចេញផ្សាយដោយអាជ្ញាធរប៉ូឡូញបានបង្ហាញថា ជនចំណាកស្រុកក៏បាននាំគ្នាគប់ដបនិងដុំឈើតាមរបងព្រំដែនដែលមានលួសបន្លា ដើម្បីព្យាយាមបង្កើតច្រកឆ្លងចូល។

ប៉ូលីសចំនួនប្រាំពីរនាក់បានរងរបួសក្នុងអំពើហិង្សានេះ ដែលសហភាពអឺរ៉ុបបានចោទប្រកាន់បេឡារុសថាបានរៀបចំឡើង ដើម្បីសងសឹកលើការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ប៉ុន្ដែបេឡារុសបានច្រានចោលការចោទប្រកាន់នេះ។

ជនចំណាកស្រុកជាង៤ពាន់នាក់ ដែលភាគច្រើនមកពីប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានបច្ចុប្បន្នកំពុងរង់ចាំនៅឯព្រៃតាមបន្ទាត់ព្រំដែនដែលមានសីតុណ្ហភាពចុះត្រជាក់ខ្លាំង។ វាមិនត្រឹមតែជាព្រំដែនរបស់ប្រទេសប៉ូឡូញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុបនិងអង្គការណាតូ ដែលជាសម្ព័ន្ធមិត្តយោធាលោកខាងលិចផងដែរ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិសម្ព័ន្ធមិត្តនៅទីក្រុងប្រ៊ុចសែលថា៖ “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះមេដឹកនាំបេឡារុស ដែលកំពុងប្រើប្រាស់ជនចំណាកស្រុកដែលងាយរងគ្រោះ ជាយុទ្ធសាស្ត្រកូនកាត់ប្រឆាំងនឹងប្រទេសដទៃទៀត”។

ចំណែកឯប្រទេសលីទុយអានី និងឡាតវី ដែលជាសមាជិកនៃអង្គការណាតូនិងសហភាពអឺរ៉ុប ក៏បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការប៉ុនប៉ងឆ្លងព្រំដែនពីប្រទេសបេឡារុសចាប់តាំងពីរដូវក្តៅផងដែរ។ មកទល់ពេលនេះ យ៉ាង​ហោច​ណាស់​មាន​ជន​ចំណាក​ស្រុក​៨​នាក់​បាន​ស្លាប់​នៅ​ព្រំដែន​ក្នុង​អំឡុង​ពេល​មាន​វិបត្តិជនចំណាកស្រុកនេះ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

October 25, 2021

កីឡាករ...

Next Post
កិច្ចប្រជុំកំពូលចិន-អាស៊ានចាប់ផ្តើមដោយគ្មានតំណាងមីយ៉ាន់ម៉ា

កិច្ចប្រជុំកំពូលចិន-អាស៊ានចាប់ផ្តើមដោយគ្មានតំណាងមីយ៉ាន់ម៉ា

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021