CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

កិច្ចប្រជុំកំពូលចិន-អាស៊ានចាប់ផ្តើមដោយគ្មានតំណាងមីយ៉ាន់ម៉ា

  • ដោយ: TV9 News New
  • | November 25, 2021
  • | 5:12 am
កិច្ចប្រជុំកំពូលចិន-អាស៊ានចាប់ផ្តើមដោយគ្មានតំណាងមីយ៉ាន់ម៉ា

ចិនកំពុងជួបជាមួយមេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ចំពេលមានរបាយការណ៍ថា រដ្ឋជាសមាជិកបានបដិសេធសំណើរបស់ទីក្រុងប៉េកាំងក្នុងការដាក់បញ្ចូលមេទ័ពកំពូលរបស់មីយ៉ាន់ម៉ាឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញ ដែលរៀបចំដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដោយគ្មានតំណាងមកពីប្រទេសមីយ៉ាន់ម៉ាឡើយ។

នេះ​ជា​លើក​ទី​ពីរ​ក្នុង​រយៈ​ពេល​មួយ​ខែ ​ដែល​អាស៊ាន​បាន​ដកវត្តមាន​អគ្គ​មេ​បញ្ជាការ​មី​យ៉ាន់​ម៉ា លោក Min Aung Hlaing ចេញ​ពី​កិច្ច​ប្រជុំ​កំពូល​ក្នុង​តំបន់។

លោកឧត្តមសេនីយរូបនេះបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ហើយបានធ្វើការបង្ក្រាបលើក្រុមបាតុករអហិង្សា ដែលបានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងស្ថានភាពវ៉ឹកវរ។

សមាជិកអាស៊ានទាំង១០ប្រទេសបានដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់វិបត្តិ ដោយបានយល់ព្រមលើកិច្ចព្រមព្រៀងកាលពីខែមេសាជាមួយលោក Min Aung Hlaing ដែលបានអះអាងថា លោកនឹងរៀបចំកិច្ចសន្ទនាជាមួយលោកស្រី Aung San Suu Kyi ប៉ុន្ដែក្រោយមក លោកមិនបានធ្វើតាមកិច្ចព្រមព្រៀងនេះឡើយ ហើយ​អាស៊ាន​បាន​សងសឹក​ដោយ​រារាំង​មិន​ឱ្យ​លោក Min Aung Hlaing ចូលរួម​កិច្ចប្រជុំ​កំពូល​របស់ខ្លួន។

គួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តនេះគឺមិនធ្លាប់មានពីមុនមកទេសម្រាប់ក្រុមប្រទេស ដែលសង្កត់ធ្ងន់លើគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
នូវែលសេឡង់នឹងទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងរួចនៅចុងខែមេសាឆ្នាំក្រោយ

នូវែលសេឡង់នឹងទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងរួចនៅចុងខែមេសាឆ្នាំក្រោយ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021