CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ក្រុមតាលីបង់ហាមឃាត់វត្តមានស្ត្រីក្នុងរឿងភាគទូរទស្សន៍

  • ដោយ: TV9 News New
  • | November 25, 2021
  • | 5:12 am
ក្រុមតាលីបង់ហាមឃាត់វត្តមានស្ត្រីក្នុងរឿងភាគទូរទស្សន៍

ក្រុមតាលីបង់បានដាក់ចេញគោលការណ៍ណែនាំថ្មី ដោយ​ហាមប្រាម​ស្ត្រីមិន​ឱ្យ​បង្ហាញ​ខ្លួន​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ចំណែកឯអ្នកសារព័ត៌មាននិងអ្នកធ្វើអត្ថាធិប្បាយក៏តម្រូវឱ្យពាក់ក្រណាត់ឬកន្សែងគ្របក្បាលផងដែរ ប៉ុន្ដែពុំបានបញ្ជាក់ច្បាស់ពីប្រភេទក្រណាត់ឬកន្សែងអ្វីនោះឡើយ។ អ្នក​យក​ព័ត៌មានបាន​និយាយ​ថា ​គោលការណ៍ណែនាំ​​មាន​ភាព​ស្រពេចស្រពិល​និងតម្រូវឱ្យមានការបកស្រាយបន្ថែម។

ក្រុមតាលីបង់បានដាក់ចេញគោលការណ៍ណែនាំចុងក្រោយបង្អស់ចំនួន ៨ ចំណុចសម្រាប់ប៉ុស្តិ៍ទូរទស្សន៍អាហ្វហ្គានីស្ថាន។ គោលការណ៍ណែនាំទាំង៨នេះរាប់បញ្ចូលទាំងការហាមប្រាមភាពយន្ត ដែលក្រុមនេះបានចាត់ទុកថាផ្ទុយនឹងគោលការណ៍នៃច្បាប់ឥស្លាម (Sharia) ខណៈការថតរាងកាយបុរស ដែលមានលក្ខណៈមិនសមរម្យក៏​ត្រូវបានហាមឃាត់ផងដែរ។

ដោយឡែក រឿងកំប្លែងនិងកម្មវិធីកម្សាន្ត ដែលបង្ហាញពីការប្រមាថសាសនាឬអាចចាត់ទុកថាជាការប្រមាថដល់ជនជាតិអាហ្វហ្គានីស្ថាន ក៏ត្រូវបានហាមឃាត់ផងដែរ។ ក្រុមតាលីបង់បានទទូចថា ខ្សែភាពយន្តបរទេសដែលលើកតម្កើងតម្លៃវប្បធម៌បរទេស មិនគួរត្រូវបានចាក់ផ្សាយនោះទេ។

គួររំលឹកផងដែរថា ចាប់តាំងពីក្រុមតាលីបង់បានដណ្ដើមអំណាចនៅពាក់កណ្តាលខែសីហា ប្រជាជនជាច្រើនបានសម្ដែងការភ័យខ្លាចថា ក្រុមនេះនឹងចេញច្បាប់រឹតត្បិតជាបន្ដបន្ទាប់។ ស្ទើរតែភ្លាមៗ បន្ទាប់ពីឡើងកាន់អំណាច ក្រុមនេះបានណែនាំកុមារីនិងស្ត្រីវ័យក្មេងឱ្យស្នាក់នៅផ្ទះជាជាងទៅរៀន។

សកម្មភាពនេះមិនមែនជាសកម្មភាពថ្មីឡើង ពោលក្នុងអំឡុងពេល ក្រុមតាលីបង់កាន់អំណាចក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០ ស្ដ្រីក៏ត្រូវបានរារាំងពីការអប់រំ និងកន្លែងធ្វើការផងដែរ រួមជាមួយនឹងការរឹតបន្ដឹងផ្សេងៗទៀតជាច្រើន៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
រុស្ស៊ីចាប់ផ្តើមដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាសS-400 ទៅកាន់ប្រទេសឥណ្ឌា

រុស្ស៊ីចាប់ផ្តើមដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាសS-400 ទៅកាន់ប្រទេសឥណ្ឌា

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021