CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

បក្សប្រឆាំងអូស្ត្រាលីនិយាយថា រដ្ឋាភិបាលកំពុងលេងល្បែងដ៏គ្រោះថ្នាក់ជុំវិញបញ្ហាកោះតៃវ៉ាន់

  • ដោយ: TV9 News New
  • | November 25, 2021
  • | 5:11 am
បក្សប្រឆាំងអូស្ត្រាលីនិយាយថា រដ្ឋាភិបាលកំពុងលេងល្បែងដ៏គ្រោះថ្នាក់ជុំវិញបញ្ហាកោះតៃវ៉ាន់

អ្នកនាំពាក្យមកពីគណបក្សប្រឆាំងបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison កំពុងដាក់ពង្រាយយុទ្ធសាស្ត្របោះឆ្នោតដ៏គ្រោះថ្នាក់ ជាមួយនឹងការបញ្ចេញមតិរបស់ខ្លួនអំពីការចូលរួមជាមួយសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមណាមួយលើកោះតៃវ៉ាន់។

រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Peter Dutton កាលពីដើមខែនេះ បាននិយាយថា ទីក្រុងកង់បេរ៉ានឹងចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងសកម្មភាពយោធា ប្រសិនបើចិនវាយប្រហារលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកថាជាខេត្តរបស់ខ្លួន។

លោកស្រី Penny Wong អ្នកនាំពាក្យផ្នែកកិច្ចការបរទេសរបស់គណបក្សប្រឆាំងបាននិយាយថា ការអត្ថាធិប្បាយរបស់លោក Dutton គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្រាប់ការបោះឆ្នោត ដែលត្រូវតែកើតឡើងមុនខែឧសភា ឆ្នាំ២០២២។

លោកស្រីបានថ្លែងសុន្ទរកថាមួយទៅឯសាកលវិទ្យាល័យជាតិអូស្ត្រាលីថា៖ “ការបង្កើនលទ្ធភាពនៃសង្រ្គាមជាមួយនឹងប្រទេសមហាអំណាចគឺជាយុទ្ធសាស្ត្របោះឆ្នោតដ៏គ្រោះថ្នាក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី ដែលជាកលល្បិចប្រើប្រាស់ដោយអ្នកនយោបាយ ដែលគ្មានការទទួលខុសត្រូវ និងកំពុងតែធ្វើគ្រប់យ៉ាងដើម្បីបន្ដអំណាច”។

លោកស្រី Wong បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក Morrison ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានព្យាយាមធ្វើឱ្យគណបក្សប្រឆាំងមើលទៅដូចជាអ្នកគាំទ្រប្រទេសចិន។

ទំនាក់ទំនងជាមួយប្រទេសចិនមានភាពរង្គោះរង្គើរួចទៅហើយ បន្ទាប់ពីប្រទេសអូស្ត្រាលីបានហាមឃាត់ក្រុមហ៊ុនចិន Huawei ពីការពង្រីកបណ្តាញអ៊ីនធឺណេត 5G កាលពីឆ្នាំ២០១៨ និងកាន់តែល្អក់កករបន្ថែមទៀតនៅឆ្នាំ២០២០ នៅពេលដែលអូស្ដ្រាលីបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើប្រភពដើមនៃមេរោគកូវីដ-១៩ ដែលករណីឆ្លងដំបូងបានរាយការណ៍នៅឯប្រទេសចិន៕

លោកស្រី Wong បានសង្កត់ធ្ងន់ថា កោះតៃវ៉ាន់គឺជាហានិភ័យដ៏ធំបំផុតចំពោះស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក  ហើយជម្លោះណាមួយនៅទីនោះនឹងជាក្លាយជាមហន្តរាយសម្រាប់មនុស្សជាតិ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ប៉ូឡូញប្រើកាណុងទឹកបាញ់លើជនចំណាកស្រុក ខណៈវិបត្តិកំពុងបង្កភាពតានតឹង

ប៉ូឡូញប្រើកាណុងទឹកបាញ់លើជនចំណាកស្រុក ខណៈវិបត្តិកំពុងបង្កភាពតានតឹង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021