CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

នូវែលសេឡង់នឹងទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងរួចនៅចុងខែមេសាឆ្នាំក្រោយ

  • ដោយ: TV9Cambodia
  • | November 25, 2021
  • | 5:12 am
នូវែលសេឡង់នឹងទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងរួចនៅចុងខែមេសាឆ្នាំក្រោយ

ប្រទេសនូវែលសេឡង់បានបង្ហាញផែនការរបស់ខ្លួនក្នុងការបើកព្រំដែនឡើងវិញ ហើយនឹងអនុញ្ញាតឱ្យភ្ញៀវបរទេសចូលប្រទេសនៅឆ្នាំក្រោយ។ អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ អាចចូលប្រទេសបានចាប់ពីថ្ងៃទី៣០ ខែមេសាតទៅ ហើយពួកគេចាំបាច់ត្រូវនៅដាច់ដោយឡែករយៈពេលប្រាំពីរថ្ងៃ នៅពេលមកដល់។

ប្រជាជននូវែលសេឡង់ដែលនៅក្រៅស្រុកក៏នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅផ្ទះវិញ ចាប់ពីដើមឆ្នាំក្រោយផងដែរ ក្រោមច្បាប់ស្រដៀងគ្នានេះ។ ការប្រកាសនេះបានបន្ធូរបន្ថយលើវិធានការចាស់ៗ ដែលបានបិទមិនឲ្យពលរដ្ឋ និងអ្នកទេសចរជាច្រើននាក់ធ្វើដំណើរចូលប្រទេស ចាប់តាំងពីព្រំដែនត្រូវបានបិទដើម្បីទប់ស្កាត់ការនាំចូលមេរោគកូវីដ-១៩។

រដ្ឋមន្ត្រីទទួលបន្ទុកឆ្លើយតបមេរោគកូវីដ-១៩ លោក Chris Hipkins បានគូសបញ្ជាក់ពីផែនការបើកដំណើរការឡើងវិញជាដំណាក់កាលកាលពីថ្ងៃចន្ទ ដោយហៅវាថាជាវិធីសាស្រ្តដែលមានសុវត្ថិភាពបំផុត ដើម្បីធានាថាហានិភ័យត្រូវបានគ្រប់គ្រងដោយប្រុងប្រយ័ត្ន។

នៅក្នុងដំណាក់កាលដំបូងនៃការបើកឡើងវិញ ប្រជាពលរដ្ឋនូវែលសេឡង់ និងអ្នកស្នាក់នៅជាអចិន្ដ្រៃយ៍នៅអូស្ដ្រាលីនឹងត្រូវបានអនុញ្ញាតឱ្យត្រលប់មកវិញចាប់ពីថ្ងៃទី១៦ ខែមករាតទៅ។ ប្រជាជននូវែលសេឡង់ដែលស្ថិតនៅក្នុងប្រទេសផ្សេងទៀតទាំងអស់នឹងត្រូវបានអនុញ្ញាតឱ្យចូលចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ។

ចំណែកឯក្រុមអ្នក​ដំណើរ​បរទេស​នឹង​​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី៣០ ខែ​មេសា។ អ្នកធ្វើដំណើរទាំងអស់ត្រូវតែចាក់វ៉ាក់សាំងពេញលេញ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេលប្រាំពីរថ្ងៃ ហើយនឹងត្រូវធ្វើតេស្តរកកូវីដ នៅពេលមកដល់។

លោក Hipkins បានមានប្រសាសន៍ថា៖ “វិធីសាស្រ្តជាដំណាក់កាលនេះកាត់បន្ថយផលប៉ះពាល់ ដែលអាចកើតមានលើសហគមន៍ដែលងាយរងគ្រោះ និងប្រព័ន្ធសុខភាពរបស់នូវែលសេឡង់”៕

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

October 25, 2021

កីឡាករ...

Next Post
ក្រុមតាលីបង់ហាមឃាត់វត្តមានស្ត្រីក្នុងរឿងភាគទូរទស្សន៍

ក្រុមតាលីបង់ហាមឃាត់វត្តមានស្ត្រីក្នុងរឿងភាគទូរទស្សន៍

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021