CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

WHOព្រមានថាតំបន់អឺរ៉ុបអាចមានអ្នកស្លាប់៧០ម៉ឺននាក់បន្ថែមទៀតដោយសារកូវីដនៅត្រឹមខែមីនា

  • ដោយ: TV9Cambodia
  • | November 25, 2021
  • | 4:30 am
WHOព្រមានថាតំបន់អឺរ៉ុបអាចមានអ្នកស្លាប់៧០ម៉ឺននាក់បន្ថែមទៀតដោយសារកូវីដនៅត្រឹមខែមីនា

អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា មនុស្ស៧០០,០០០នាក់ទៀតនៅអឺរ៉ុបនិងផ្នែកខ្លះនៃអាស៊ីអាចស្លាប់ដោយសារមេរោគកូវីដ-១៩នៅត្រឹមខែមីនាខាងមុខ។ មកទល់ពេលនេះ តំបន់អឺរ៉ុបដែលមានប្រទេសជាង ៥៣ បានរាយការណ៍ថា មានអ្នកស្លាប់លើសពី ១.៥ លាននាក់។

អង្គការ WHO បានព្រមានអំពី “ភាពតានតឹងខ្ពស់ ឬខ្លាំងបំផុត” នៅតាមបណ្ដាមណ្ឌលថែទាំសុខភាព និងមន្ទីរពេទ្យនានាក្នុងប្រទេសចំនួន ៤៩ នៅត្រឹមខែមីនា ឆ្នាំ២០២០។ អឺរ៉ុបកំពុងប្រឈមមុខនឹងការកើនឡើងនៃករណីឆ្លង ដែលបានជំរុញឱ្យប្រទេសអូទ្រីសត្រឡប់ទៅរកវិធានការបិទខ្ទប់សាជាថ្មី ខណៈប្រទេសមួយចំនួនទៀតក៏កំពុងពិចារណាលើវិធានការទប់ស្កាត់ថ្មីផងដែរ។

ប្រទេសមួយចំនួន រួមមានបារាំង អាល្លឺម៉ង់ និងក្រិច ក៏ទំនងជាកំណត់ឱ្យប្រជាពលរដ្ឋខ្លួនចាក់វ៉ាក់សាំងដូសជំរុញជាកំហិផងដែរ ប៉ុន្តែប្រទេសខ្លះបានផ្ទុះការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងវិធានការនេះ។ ពលរដ្ឋនៅប្រទេសហុល្លង់បានធ្វើកុបកម្មជាច្រើនយប់ ដោយសារតែមិនពេញចិត្តនឹងវិធានការបិទខ្ទប់។

តាមរយៈការវាយតម្លៃរបស់អង្គការ WHO  មេរោគកូវីដ-១៩គឺជាមូលហេតុចម្បងនៃការស្លាប់នៅក្នុងតំបន់អឺរ៉ុប។អង្គការ WHO បានឱ្យដឹងកាលពីថ្ងៃអង្គារថា៖ “អត្រាអ្នកស្លាប់ ដែលបាននិងកំពុងរាយការណ៍ជាបន្ដបន្ទាប់ អាចទំនងជាកើនដល់ជាង ២.២ លាននាក់នៅឆ្នាំក្រោយ បើផ្អែកលើនិន្នាការបច្ចុប្បន្ន”។

ថ្មីៗនេះ ការស្លាប់ដែលទាក់ទងនឹងមេរោគកូវីដ-១៩បានកើនឡើងទ្វេដងដល់ជិត ៤,២០០ នាក់ក្នុងមួយថ្ងៃ។ បើគិតតែនៅក្នុងប្រទេសរុស្ស៊ីតែមួយ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានរហូតដល់ ១,២០០ នាក់។

លោកវេជ្ជបណ្ឌិត Hans Kluge នាយកអង្គការ WHO ប្រចាំទ្វីបអឺរ៉ុបបានជំរុញឱ្យអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ឱ្យប្រញាប់ទៅទទួលវ៉ាក់សាំង។ លោកបានមានប្រសាសន៍ថា៖ “យើងទាំងអស់គ្នាមានឱកាសនិងទំនួលខុសត្រូវក្នុងការជួយបញ្ចៀសសោកនាដកម្ម និងការបាត់បង់ជីវិត ក៏ដូចជាជួយបញ្ចៀសការរំខាននានាលើសង្គមនិងអាជីវកម្មក្នុងអំឡុងរដូវរងានេះ”៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ប្រធានសហភាពអឺរ៉ុបពិភាក្សាតាមប្រព័ន្ធទូរស័ព្ទជាមួយលោកពូទីនជុំវិញស្ថានភាពនៅបេឡារុស្សនិងអ៊ុយក្រែន

ប្រធានសហភាពអឺរ៉ុបពិភាក្សាតាមប្រព័ន្ធទូរស័ព្ទជាមួយលោកពូទីនជុំវិញស្ថានភាពនៅបេឡារុស្សនិងអ៊ុយក្រែន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021