CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ហ្វីលីពីនច្រានចោលការទាមទាររបស់ចិនឱ្យដកកប៉ាល់ដែលខ្លួនទុកចោលចេញលើដែនទឹក

  • ដោយ: TV9Cambodia
  • | November 26, 2021
  • | 8:25 am
ហ្វីលីពីនច្រានចោលការទាមទាររបស់ចិនឱ្យដកកប៉ាល់ដែលខ្លួនទុកចោលចេញលើដែនទឹក

ប្រមុខការពារជាតិរបស់ហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ហ្វីលីពីននឹងមិនដកកប៉ាល់ដែលមានសភាពទ្រុឌទ្រោមនិងកំពុងដាក់ចោលនៅសមុទ្រចិនខាងត្បូងនោះទេ ហើយបានច្រានចោលការទាមទាររបស់ប្រទេសចិន បន្ទាប់ពីបានរារាំងបេសកកម្មដើម្បីផ្គត់ផ្គង់ស្បៀងនិងសម្ភារដល់នាវិក។

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Delfin Lorenzana បានច្រានចោលការអះអាងរបស់ប្រទេសចិនកាលពីថ្ងៃពុធដែលថាហ្វីលីពីនបានប្តេជ្ញាដកកប៉ាល់ BRP Sierra Madre ដែលត្រូវបានសំចតចោលនៅឯតំបន់ Second Thomas តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ដើម្បីពង្រឹងការទាមទារអធិបតេយ្យភាពរបស់ទីក្រុងម៉ានីលនៅក្នុងប្រជុំកោះ Spratly ។

កប៉ាល់ BRP Sierra Madre មានប្រវែង ១០០ ម៉ែត្រ ហើយត្រូវបានសាងសង់សម្រាប់កងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។

លោក Lorenzana បានប្រាប់អ្នកយកព័ត៌មានថា៖ “កប៉ាល់នោះបាននៅទីនោះតាំងពីឆ្នាំ១៩៩៩។ ប្រសិនបើមានការប្តេជ្ញាចិត្តពិតមែន វាប្រហែលជាត្រូវបានគេយកចេញជាយូរមកហើយ”។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian កាលពីថ្ងៃពុធ បាននិយាយថា ទីក្រុងប៉េកាំងទាមទារឱ្យភាគីហ្វីលីពីនគោរពការប្តេជ្ញាចិត្តរបស់ខ្លួន និងដកកប៉ាល់ដែលចូលចតខុសច្បាប់របស់ខ្លួន”។

តំបន់ទឹករាក់ Second Thomas មានចម្ងាយប្រហែល ១៩៥ គីឡូម៉ែត្រពីកោះ Palawan របស់ប្រទេសហ្វីលីពីន ហើយកប៉ាល់ BRP Sierra Madre ដែលស្ថិតនៅតំបន់នេះជាកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ទាហានមួយក្រុមតូច។

លោក Lorenzana បានចោទប្រកាន់ប្រទេសចិនថា “រំលោភបំពាន” នៅពេលដែលឆ្មាំសមុទ្ររបស់ចិនបានរំខានបេសកកម្មផ្គត់ផ្គង់ស្បៀងនិងសម្ភារឱ្យកងទ័ពឡើងវិញ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

October 25, 2021

កីឡាករ...

Next Post
ប្រមុខដឹកនាំអង់គ្លេសអំពាវនាវឱ្យបារាំងយល់ព្រមទទួលយកជនចំណាកស្រុកទៅវិញ

ប្រមុខដឹកនាំអង់គ្លេសអំពាវនាវឱ្យបារាំងយល់ព្រមទទួលយកជនចំណាកស្រុកទៅវិញ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021