CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

គណៈប្រតិភូសភាអាមេរិក៥រូបធ្វើទស្សនកិច្ចនៅតៃវ៉ាន់តាមយន្ដហោះយោធាអាមេរិកនៅសប្ដាហ៍នេះ

  • ដោយ: Manith
  • | November 26, 2021
  • | 8:33 am
គណៈប្រតិភូសភាអាមេរិក៥រូបធ្វើទស្សនកិច្ចនៅតៃវ៉ាន់តាមយន្ដហោះយោធាអាមេរិកនៅសប្ដាហ៍នេះ

អន្តរជាតិ៖សមាជិកសភាអាមេរិកមួយក្រុមបានមកដល់កោះតៃវ៉ាន់តាមយន្តហោះយោធាអាមេរិក ដែលជាដំណើរទស្សនកិច្ចលើកទីបីរបស់ពួកគេនៅឆ្នាំនេះ។

សមាជិកសភាអាមេរិក៥រូបមកពីគណបក្សទាំងពីររួមទាំងលោក Mark Takano ផងដែរបានធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូងទៅកាន់ទីក្រុងតៃប៉ិកាលពីថ្ងៃព្រហស្បតិ៍។

បើតាមក្រសួងការបរទេសរបស់តៃវ៉ាន់, ក្រុមគណៈប្រតិភូអាមេរិកនឹងជួបជាមួយមន្ត្រីដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី សន្តិសុខក្នុងតំបន់ និងបញ្ហាផ្សេងៗទៀតក្នុងអំឡុងពេលស្នាក់នៅរយៈពេលពីរថ្ងៃរបស់ពួកគេ។

ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កោះតៃវ៉ាន់និយាយថា ក្រុមនេះក៏នឹងជួបពិភាក្សាជាមួយប្រធានាធិបតី Tsai Ing-wen ផងដែរ។សូមរំលឹកដែរថាគណៈប្រតិភូ​សភា​អាមេរិក​មួយ​រូបក៏បាន​ធ្វើ​ទស្សនកិច្ចស្រដៀងគ្នានេះ​នៅ​កោះតៃវ៉ាន់​ចាប់ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា។ការិយាល័យប្រធានាធិបតីនិងក្រសួងការបរទេសរបស់តៃវ៉ាន់បាននិយាយថាដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់សមាជិកសភាអាមេរិកនៃគណបក្សទាំងពីរនេះបានបង្ហាញថា ពួកគេមានការព្រមព្រៀងគ្នាដើម្បីគាំទ្រយ៉ាងពេញទំហឹងនូវទំនាក់ទំនងកាន់តែរឹងមាំជាមួយតៃវ៉ាន់។

ដោយឡែកភាគីចិនដែលតែងតែ​អះអាង​ថាតៃវ៉ាន់​ជា​ផ្នែកមួយ​នៃ​ទឹកដី​របស់​ខ្លួននោះបានចេញមុខប្រឆាំងយ៉ាងដាច់អហង្ការចំពោះទំនាក់ទំនងនយោបាយរវាងសហរដ្ឋអាមេរិក -តៃវ៉ាន់និងការប្រើប្រាស់អាកាសយានដ្ឋានតៃវ៉ាន់ដោយយន្តហោះយោធាអាមេរិកជាញឹកញាប់នេះ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ជនសង្ស័យដៃឆៅ ជើងកន្រៃហោះ    ជំនាញធាក់ប្លន់យកម៉ូតូពេលនេះត្រូវបានសម្ថកិច្ចឃាត់ខ្លួន

ជនសង្ស័យដៃឆៅ ជើងកន្រៃហោះ ជំនាញធាក់ប្លន់យកម៉ូតូពេលនេះត្រូវបានសម្ថកិច្ចឃាត់ខ្លួន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021