CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន Covid-19

ចក្រភពអង់គ្លេសដាក់ប្រទេសចំនួន៦នៅតំបន់អាហ្វ្រិកក្នុងបញ្ជីក្រហម ដោយសារមេរោគកូវីដប្រភេទថ្មី

  • ដោយ: TV9Cambodia
  • | November 26, 2021
  • | 8:27 am

លោក Sajid Javid រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេសបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអង់គ្លេសបានណែនាំលក្ខខណ្ឌធ្វើដំណើរថ្មីដ៏តឹងរ៉ឹងសម្រាប់ប្រទេសចំនួនប្រាំមួយក្នុងទ្វីបអាហ្រ្វិក រួមទាំងអាហ្រ្វិកខាងត្បូងផងដែរ ដោយសារតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើមេរោគកូវីដ-១៩ប្រភេទបំប្លែងខ្លួនថ្មី ដែលទើបរកឃើញ។

លោករដ្ឋមន្ត្រីសុខាភិបាលបានប្រកាសថា ចាប់ពីពេលរសៀលនៅថ្ងៃសុក្រនេះ អាហ្រ្វិកខាងត្បូង ណាមីប៊ី ហ្ស៊ីមបាវ៉េ បូតស្វាណា ឡេសូថូ និងអេសវ៉ាទីនី នឹងត្រូវបានបញ្ចូលទៅក្នុងបញ្ជីក្រហមនៃការធ្វើដំណើររបស់ប្រទេសអង់គ្លេស។

ជនជាតិអង់គ្លេសនិងអៀរឡង់ ដែលធ្វើដំណើរមកពីប្រទេសទាំងនេះចាំបាច់ត្រូវធ្វើចត្តាឡីស័ក ហើយពលរដ្ឋដែលមកពីបណ្ដាប្រទេសទាំងនេះពុំត្រូវបានអនុញ្ញាតឱ្យចូលចក្រភពអង់គ្លេសឡើយ។ ការហោះហើរត្រង់នឹងត្រូវហាមឃាត់ជាបណ្តោះអាសន្ន រហូតដល់កន្លែងដាក់ឱ្យនៅដាច់ដោយឡែកត្រូវបានបង្កើតឡើង។

លោក Javid បាននិយាយថា៖ “ទិន្នន័យបន្ថែមទៀតកំពុងត្រូវការ ប៉ុន្តែយើងកំពុងធ្វើការយ៉ាងប្រុងប្រយ័ត្នឥឡូវនេះ ហើយទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) ក៏កំពុងស៊ើបអង្កេតលើវ៉ារ្យ៉ង់ថ្មីផងដែរ”។

រហូតមកដល់ពេលនេះ ៥៩ ករណីនៃវ៉ារ្យ៉ង់ថ្មីប្រភេទ B.1.1.529 ត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង ហុងកុង និងបូតស្វាណា។ ករណីភាគច្រើនគឺនៅអាហ្រ្វិកខាងត្បូង ហើយមានការព្រួយបារម្ភថា វ៉ារ្យ៉ង់ប្រភេទថ្មីអាចមានកម្រិតចម្លងខ្ពស់ជាងវ៉ារ្យ៉ង់ប្រភេទមុនទៅទៀត៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ប្រព័ន្ធផ្សព្វផ្សាយ៖ អូស្ត្រាលីពិចារណាធ្វើពហិការការទូតលើព្រឹត្តិការណ៍អូឡាំពិករដូវរងាក្រុងប៉េកាំង

ប្រព័ន្ធផ្សព្វផ្សាយ៖ អូស្ត្រាលីពិចារណាធ្វើពហិការការទូតលើព្រឹត្តិការណ៍អូឡាំពិករដូវរងាក្រុងប៉េកាំង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021