CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ជនសង្ស័យដៃឆៅ ជើងកន្រៃហោះ ជំនាញធាក់ប្លន់យកម៉ូតូពេលនេះត្រូវបានសម្ថកិច្ចឃាត់ខ្លួន

  • ដោយ: VAN DETH
  • | November 26, 2021
  • | 8:49 am
ជនសង្ស័យដៃឆៅ ជើងកន្រៃហោះ    ជំនាញធាក់ប្លន់យកម៉ូតូពេលនេះត្រូវបានសម្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ក្រុមជនសង្ស័យចំនួន ៥នាក់ ក្នុងចំណោម ៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបើកប្រតិបត្តិការចាប់ខ្លួនបាននៅខណ្ឌច្បារអំពៅដោយពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(ធាក់ប្លន់)យកម៉ូតូចំនួន ២លើក។

ប្រតិបត្តិការចុះបង្រ្កាបនេះធ្វើឡើងដោយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅក្រោមការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះដន ដេត ហៅដូច ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៣១ ផ្លូវលំសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ(មានសារធាតុញៀន)។ ទី២-ឈ្មោះខៀវ សុវណ្ណារ៉ាត់ ហៅវីង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកវីរៈប៊ុនថាំង ស្នាក់នៅផ្ទះគ្នានលេខផ្លូវលំភូមិព្រែកតាងូវ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ(គ្មានសារធាតុញៀញ)។ ទី៣-ឈ្មោះវុន សំណាង ហៅតូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលម៉ូតូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (គ្មានសារធាតុញៀញ)។ ទី៤-ឈ្មោះសែម សុធារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុការ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ និងទី៥-ឈ្មោះកាន វណ្ណា ហៅរដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាច្បារអំពៅ ឃាត់ខ្លួននៅចំណុចផ្ទះជនសង្ស័យលេខ៧៧០ ផ្លូវ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

លោកវរសេនីយ៍ឯក អេង សោភា បានបញ្ជាក់ថា ក្រោយការសាកសួរយកចម្លើយ ក្រុមជនសង្ស័យ បានសារភាពថាពួកខ្លួនមានបក្ខពួកចំនួន៦នាក់ (គេចខ្លួនម្នាក់ឈ្មោះត្រា ភេទប្រុស អាយុហែល២០ឆ្នាំ) បានធ្វើសកម្មភាព លួចមាន ស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ)ចំនូន០២លើក ក្នុងនោះ លើកទី១ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី ធាក់ប្លន់យកបានម៉ូតូ០១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IM-9244 និងគ្រឿងអល័ង្ការ (ខ្សែកមាស០១ដំឡឹង ខ្សែកប្លាទីន០២ដំឡឹង កងដៃប្លាកទីន២កងតម្លៃ៦០០ដុល្លារ លុយខ្មែរ៣០ម៉ឺនរៀល និងទូរស័ព្ទដៃ០២គ្រឿង)។ និងលើកទី២ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២និង១៣នាទី នៅចំណុចដីឡូតិ៍គ្មានលេខផ្លូវថៃហ្គ័រ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ធាក់ប្លន់យកបានម៉ូតូស្កូបពី០១គ្រឿង ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខព្រៃវែង 1S-1641។ ចំពោះគ្រឿងអលង្ការពួកខ្លួនបានបោះចោលនៅស្ថានីយ៍ប្រេងកាល់តិចមុខប៉ុងឌីយ៉ាល់ដោយគិតថាជារបស់ក្លែងក្លាយ។

ក្នុងប្រតិបត្តិការ សមត្ថកិច្ចដកហូតដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ស្លាកលេខ 1HI-8418 និងម៉ូតូម៉ាកស្សុយគី ពណ៌ស ផលិតឆ្នាំ២០១៩ ស្លាកលេខ 1DD-4561 ជារបស់ជនសង្ស័យជិៈធ្វើសកម្មភាព និងកាំបិតកែច្នៃចំនួន០១។

បច្ចុប្បន្នជនសង្ស័យចំនួន៥ នាក់រួមនិងវត្ថុតាង យកទៅការិយាលយ័នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កសាងសំណុំរឿងបញ្ជ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
អាជ្ញាធរខេត្តកំពង់ចាម  ចូលរួមកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធវិធានការទប់ស្កាត់  និងបង្ក្រាបការកាប់ព្រៃលិចទឹក ទន្រ្ទានដីបឹងទន្លេសាប

អាជ្ញាធរខេត្តកំពង់ចាម ចូលរួមកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធវិធានការទប់ស្កាត់ និងបង្ក្រាបការកាប់ព្រៃលិចទឹក ទន្រ្ទានដីបឹងទន្លេសាប

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021