CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ជប៉ុននឹងហាមឃាត់មិនឱ្យភ្ញៀវបរទេសចូល ដើម្បីការពារមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង

  • ដោយ: TV9Cambodia
  • | November 29, 2021
  • | 7:08 am

មេដឹកនាំជប៉ុនបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងរារាំងការធ្វើដំណើរចូលរបស់ជនបរទេសដើម្បីការពារការរីករាលដាលនៃមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដោយប្រកាសចូលរួមជាមួយអ៊ីស្រាអែលក្នុងការអនុវត្តវិធានការដ៏តឹងរឹងបំផុត។

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថា៖ “ដើម្បីជៀសវាងសេណារីយ៉ូដ៏អាក្រក់បំផុតនិងជាវិធានការប្រុងប្រយ័ត្នជាបន្ទាន់ ប្រទេសជប៉ុននឹងហាមឃាត់រាល់ការធ្វើដំណើរចូលរបស់ជនបរទេសចាប់ពីពាក់កណ្តាលអធ្រាត្រនៅថ្ងៃទី៣០ ខែវិច្ឆិកាតទៅ”។

លោកបានបន្ថែមថា ជនជាតិជប៉ុនដែលត្រឡប់មកពីប្រទេសជាក់លាក់មួយចំនួននឹងត្រូវដាក់ឱ្យនៅដាច់ពីគេក្នុងកន្លែងដែលបានកំណត់។

វិធានការថ្មីនេះត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័សបើគិតពីថ្ងៃសុក្រសប្ដាហ៍មុន នៅពេលដែលប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងរឹតបន្តឹងការគ្រប់គ្រងព្រំដែនលើប្រជាជនដែលមកពីប្រទេសចំនួនប្រាំមួយនៅទ្វីបអាហ្វ្រិក។

ការរឹតបន្ដឹងនេះត្រូវបានធ្វើឡើងសាជាថ្មី បន្ទាប់ពីមេដឹកនាំជប៉ុនទើបតែបន្ធូរបន្ថយវិធានការដាក់ឱ្យនៅដាច់ពីគេលើអ្នកធ្វើដំណើរអាជីវកម្មបរទេសដើម្បីជួយជំរុញសេដ្ឋកិច្ចកាលពីប៉ុន្មានសប្តាហ៍មុននេះ។

រហូតមកដល់ពេលនេះ ប្រទេសជប៉ុនមិនទាន់រកឃើញវ៉ារ្យ៉ង់អូមីក្រុងនៅឡើយទេ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន លោក Shigeyuki Goto បានថ្លែងក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយថា អ្នកធ្វើដំណើរម្នាក់មកពីប្រទេសណាមីប៊ីត្រូវបានគេរកឃើញថាមានផ្ទុកមេរោគកូវីដ ហើយកំពុងតែធ្វើតេស្តបន្ថែមដើម្បីពិនិត្យថាតើវាជាប្រភេទវ៉ារ្យ៉ង់ថ្មីដែរឬយ៉ាងណា។

គួរបញ្ជាក់ផងដែរថា បណ្ដាប្រទេសនៅជុំវិញពិភពលោកបានអនុវត្តការទប់ស្កាត់នៅតាមព្រំដែនក្នុងកម្រិតផ្សេងៗគ្នាចាប់តាំងពីអង្គការ WHO បានសម្ដែងការព្រួយបារម្ភលើវ៉ារ្យង់អូមីក្រុង។ មុនការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីជប៉ុននេះ មានតែប្រទេសអ៊ីស្រាអែលតែមួយគត់ដែលហាមឃាត់ជនបរទេសទាំងអស់មិនឱ្យចូលប្រទេសខ្លួន ដែលជាវិធានការដ៏តឹងរឹងបំផុត៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
លោក បៃឌិន រឹតបន្ដឹងការធ្វើដំណើរ ក្រោយរកឃើញវត្តមានមេរោគបំប្លែងខ្លួនអូមីក្រុង

លោក បៃឌិន រឹតបន្ដឹងការធ្វើដំណើរ ក្រោយរកឃើញវត្តមានមេរោគបំប្លែងខ្លួនអូមីក្រុង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021