CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

លោក បៃឌិន រឹតបន្ដឹងការធ្វើដំណើរ ក្រោយរកឃើញវត្តមានមេរោគបំប្លែងខ្លួនអូមីក្រុង

  • ដោយ: TV9 News New
  • | December 6, 2021
  • | 5:16 am
លោក បៃឌិន រឹតបន្ដឹងការធ្វើដំណើរ ក្រោយរកឃើញវត្តមានមេរោគបំប្លែងខ្លួនអូមីក្រុង

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ចេញច្បាប់សម្រាប់ការធ្វើដំណើរដ៏តឹងរ៉ឹងជាងច្បាប់មុនៗ ខណៈពេលដែលសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនបានរកឃើញមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។

លោក បៃឌិន បានថ្លែងថា ផែនការរបស់លោកមិនរាប់បញ្ចូលការបិទប្រទេសឬវិធានការបិទខ្ទប់ទេ ហើយក៏មិនពង្រីកវិសាលភាពលើកាតព្វកិច្ចចាក់វ៉ាក់សាំងផងដែរ។

ករណីមេរោគប្រភេទអូមីក្រុងត្រូវបានរកឃើញនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខូឡូរ៉ាដូ មីនីសូតា ញូវយ៉ក និងនៅហាវ៉ៃ ដែលអាជ្ញាធរបាននិយាយថា បុគ្គលទាំងនោះមិនមានប្រវត្តិធ្វើដំណើរនាពេលថ្មីៗនេះទេ។ មន្ត្រីសុខាភិបាលរដ្ឋបានរាយការណ៍ថា អ្នកជំងឺមានរោគសញ្ញាស្រាល។

វ៉ារ្យ៉ង់អូមីក្រុង​នេះ​ត្រូវ​បាន​រក​ឃើញ​នៅតាមបណ្ដាប្រទេសជាង ៣០ នៅជុំវិញពិភពលោក។ នេះ​បើ​យោង​តាម​របាយការណ៍។

ច្បាប់សម្រាប់ការធ្វើដំណើរថ្មីរបស់សហរដ្ឋអាមេរិកបានកំណត់ឱ្យអ្នកដំណើរអន្តរជាតិទាំងអស់ទាំងអ្នកដែលបានទទួលវ៉ាក់សាំងរួច និងអ្នកមិនទាន់បានទទួលវ៉ាក់សាំង ត្រូវធ្វើតេស្ដរកមេរោគក្នុងអំឡុងរយៈពេល ២៤ ម៉ោងមុនធ្វើដំណើរចូលសហរដ្ឋអាមេរិក។ មនុស្សគ្រប់រូបតម្រូវឱ្យពាក់ម៉ាសនៅលើយន្តហោះ រថភ្លើង និងឡានក្រុងរហូតដល់ខែមីនា។

បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏នឹងបន្ដផ្គត់ផ្គង់សម្ភារធ្វើតេស្ដរកមេរោគនៅតាមផ្ទះ តាមរយៈក្រុមហ៊ុនធានារ៉ាប់រងឯកជនសម្រាប់អ្នកដែលមានការធានារ៉ាប់រង និងតាមរយៈមណ្ឌលសុខភាពនិងគ្លីនិកដាច់ស្រយាលសម្រាប់អ្នកដែលមិនមាន៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
នីការ៉ាហ្គាកាត់ផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ដោយទទួលស្គាល់ថាមានចិនតែមួយគត់

នីការ៉ាហ្គាកាត់ផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ដោយទទួលស្គាល់ថាមានចិនតែមួយគត់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021