CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

តុលាការមីយ៉ាន់ម៉ាកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ

  • ដោយ: TV9Cambodia
  • | December 10, 2021
  • | 7:41 am
តុលាការមីយ៉ាន់ម៉ាកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ

មេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានបណ្ដេញចេញពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ដែលនេះជាការប្រកាសសាលក្រមទីមួយក្នុងចំណោមការចោទប្រកាន់ជាច្រើនផ្សេងទៀត ដែលកំពុងជំនុំជម្រះ។

លោកស្រីត្រូវបានតុលាការសម្រេចថាមានពិរុទ្ធភាពជុំវិញ​បទ​ញុះញង់​ឱ្យ​មាន​ការ​បះបោរនិងបំពានវិធានការកូវីដ ក្រោម​ច្បាប់​គ្រោះ​ធម្មជាតិ។

លោកស្រីបានរងការចោទប្រកាន់រហូតដល់ទៅ ១១ ករណី ហើយលោកស្រីបានច្រានចោលរាល់ការចោទប្រកាន់ដែលបានដាក់មកលើលោកស្រី។

គួរបញ្ជាក់ផងដែរថា មេដឹកនាំវ័យ ៧៦ ឆ្នាំរូបនេះបានដឹកនាំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត មុនពេលត្រូវបានទម្លាក់ដោយរដ្ឋប្រហារយោធានៅក្នុងខែកុម្ភៈ។ ក្រុមយោធាបានដណ្តើមអំណាចដោយចោទប្រកាន់លោកស្រីថាបានក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតសកលកាលពីឆ្នាំទៅមិញ។

ចាប់តាំងពីពេលនោះមក លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួនក្នុងផ្ទះនិងរងការចោទប្រកាន់ជាច្រើន រួមទាំងអំពើពុករលួយជាច្រើនករណី រំលោភលើកិច្ចការសម្ងាត់ជាតិ និងញុះញង់ឱ្យមានចលាចលសាធារណៈ។

ក្រៅពីការបង្ហាញខ្លួននៅតុលាការក្នុងពេលដ៏ខ្លី សាធារណជនកម្របានឃើញឬដឹងលឺព័ត៌មានពីលោកស្រីផ្ទាល់ណាស់៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
តួកគីដំឡើងប្រាក់ឈ្នួលអប្បបរមា៥០% ខណៈប្រាក់លីរ៉ាធ្លាក់ថ្លៃនិងអត្រាអតិផរណាកើនឡើង

តួកគីដំឡើងប្រាក់ឈ្នួលអប្បបរមា៥០% ខណៈប្រាក់លីរ៉ាធ្លាក់ថ្លៃនិងអត្រាអតិផរណាកើនឡើង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021