CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ម៉ិកស៊ិក៖ មនុស្ស៥៣នាក់ស្លាប់ក្នុងហេតុការណ៍ក្រឡាប់រថយន្តកុងទ័រនឺ

  • ដោយ: TV9Cambodia
  • | December 10, 2021
  • | 7:37 am

អាជ្ញាធរបាននិយាយថា រថយន្តកុងទ័រនឺមួយបានជួបគ្រោះថ្នាក់នៅភាគខាងត្បូងប្រទេសម៉ិកស៊ិក ដែលបានបណ្ដាលឱ្យមនុស្សដែលស្ថិតលើរថយន្ដនេះយ៉ាងហោចណាស់ ៥៣ នាក់បានស្លាប់បាត់បង់ជីវិតនិងរាប់សិបនាក់ផ្សេងទៀតបានរងរបួស។

មនុស្សជាង ១០០ នាក់ ដែលត្រូវបានគេដឹងថាជាជនចំណាកស្រុកមកពីតំបន់អាមេរិកកណ្តាល ត្រូវបានកៀបជាប់ក្នុងទូរកុងទ័រនឺ នៅពេលដែលរថយន្ដបានធ្វើដំណើរដល់រដ្ឋ Chiapas ។

រូបភាព​ពី​កន្លែង​គ្រោះថ្នាក់​ចរាចរណ៍​បង្ហាញពីទិដ្ឋភាព​​ជនរងគ្រោះ​អង្គុយ​លើផ្លូវ​ក្បែរ​រថយន្ត​ដែល​ក្រឡាប់ ហើយមានសាកសពគ្របក្រណាត់សនៅក្បែរទីតាំងនោះ។

លោក Luis Manuel Garcia ប្រធានទីភ្នាក់ងារការពារជនស៊ីវិលប្រចាំរដ្ឋ Chiapas បាននិយាយថា វាគឺជាឧបទ្ទវហេតុដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេសម៉ិកស៊ិក ដោយយ៉ាងហោចណាស់មនុស្សចំនួន ៥៨ នាក់បានរងរបួស ខ្លះទៀតរងរបួសធ្ងន់ធ្ងរ។

លោក​បន្ត​ថា ជន​រង​គ្រោះ​មាន​បុរស ស្ត្រី និង​កុមារ។ សញ្ជាតិរបស់ពួកគេមិនត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែមន្ត្រីក្នុងតំបន់បាននិយាយថា ភាគច្រើននៃជនរងគ្រោះគឺជាជនចំណាកស្រុកមកពីហុងឌូរ៉ាស និងហ្គាតេម៉ាឡា។

រថយន្តកុងទ័រនឺនេះត្រូវបានគេរាយការណ៍ថា បើកបរក្នុងល្បឿនលឿន នៅពេលដែលវាក្រឡាប់ត្រង់ចំណុចផ្លូវកោង ហើយបានបុកស្ពានសម្រាប់អ្នកថ្មើរជើងនៅលើផ្លូវធំមួយ ដែលឆ្ពោះទៅកាន់រដ្ឋធានី Tuxtla Gutiérrez នៃរដ្ឋ Chiapas ។

គួរបញ្ជាក់ផងដែរថា រដ្ឋ Chiapas ដែលនៅជិតខាងប្រទេសហ្គាតេម៉ាឡាគឺជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ជនចំណាកស្រុកដែលគ្មានឯកសារផ្លូវការ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ប្រធាន IOC ថា ការធ្វើពហិការការទូតថាជា “រឿងនយោបាយសុទ្ធសាធ”

ប្រធាន IOC ថា ការធ្វើពហិការការទូតថាជា “រឿងនយោបាយសុទ្ធសាធ”

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021