CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

នីការ៉ាហ្គាកាត់ផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ដោយទទួលស្គាល់ថាមានចិនតែមួយគត់

  • ដោយ: TV9Cambodia
  • | December 10, 2021
  • | 7:37 am
នីការ៉ាហ្គាកាត់ផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ដោយទទួលស្គាល់ថាមានចិនតែមួយគត់

នីការ៉ាហ្គាបានក្លាយជាប្រទេសចុងក្រោយគេបង្អស់ ដែលបានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ដើម្បីបង្ហាញការគាំទ្រដល់ប្រទេសចិន។ កោះតៃវ៉ាន់​បាន​និយាយ​ថា ខ្លួន​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ដែលនីការ៉ាហ្គាបានបោះបង់​ចំណង​មិត្តភាព​ជា​ច្រើន​ឆ្នាំ​​រវាងប្រទេសទាំងពីរ។

ការសម្រេចចិត្តនេះត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយប្រទេសចិន ដែលទាមទារឱ្យប្រទេសណាមួយដែលចង់បង្កើតទំនាក់ទំនងការទូតជាមួយខ្លួនចាំបាច់ត្រូវតែកាត់ផ្តាច់ទំនាក់ទំនងដែលមានស្រាប់ជាមួយទីក្រុងតៃប៉ិ។

ទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ជាខេត្តបំបែកខ្លួនមួយរបស់ខ្លួន ដែលត្រូវបង្រួបបង្រួមជាមួយដីគោកនៅថ្ងៃណាមួយ ប៉ុន្ដែកោះតៃវ៉ាន់បានចាត់ទុកខ្លួនឯងថាជាប្រទេសឯករាជ្យ បើទោះជាខ្លួនមិនដែលបានប្រកាសឯករាជ្យជាផ្លូវការពីដីគោកក្ដី។

បញ្ជីឈ្មោះសម្ព័ន្ធមិត្តអន្តរជាតិរបស់តៃវ៉ាន់បានធ្លាក់ចុះពី ២១ ប្រទេសមកនៅត្រឹម ១៤ ចាប់តាំងពីលោកស្រីប្រធានាធិបតី Tsai Ing-wen ឡើងកាន់តំណែងក្នុងខែឧសភា ឆ្នាំ២០១៦។

ក្រសួងការបរទេសនីការ៉ាហ្គាបាននិយាយថា៖ “ថ្ងៃនេះ នីការ៉ាហ្គាកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ហើយលែងមានការប្រាស្រ័យទាក់ទងឬទំនាក់ទំនងផ្លូវការតទៅទៀតហើយ ដោយនីការ៉ាហ្គាទទួលស្គាល់ថាមានចិនតែមួយគត់”។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Hua Chunying បានសរសើរការសម្រេចចិត្តរបស់នីការ៉ាហ្គា ដែលជាជម្រើសត្រឹមត្រូវ ស្របតាមនិន្នាការពិភពលោក និងមានការគាំទ្រពីប្រជាជន៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post

ម៉ិកស៊ិក៖ មនុស្ស៥៣នាក់ស្លាប់ក្នុងហេតុការណ៍ក្រឡាប់រថយន្តកុងទ័រនឺ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021