អតីតប្រធានក្រុមជម្រើសជាតិបាល់ទាត់ម៉ារ៉ុក កីឡាករ Medhi Benatia បានប្រកាសចូលនិវត្តន៍ហើយកាលពីពេលថ្មីៗនេះ។
កីឡាករសញ្ជាតិម៉ារុកខាងលើ ធា្លប់លេងឲ្យក្លឹបធំៗនៅអឺរ៉ុបមួយចំនួនរួមមាន Marseille, AS Roma, Bayern Munich និង Juventus មុនផ្ទេរទៅក្លឹប Al-Duhal SC កាលពីឆ្នាំ ២០១៩ ហើយលេងឲ្យក្លឹបថ្មីនៅទួរគីបានជាង ៣ ខែក៏ប្រកាសចូលនិវត្ត នៅថ្ងៃទី ៩ ធ្នូឆ្នាំ ២០២១កន្លងទៅនេះ។
Benatia ស្ថិតក្នុងវ័យ៣៤ឆ្នាំបាននិយាយនៅលើបណ្ដាញសង្គមថាតាំងពីក្មេងមកគាត់មានក្តីស្រមៃមួយ គឺចង់ក្លាយជាកីឡាករអាជីព ហើយវាបានក្លាយជាការពិតរយៈពេល ១៥ ឆ្នាំមកហើយ។ លោកបានបន្តថាលោកបានឆ្លងកាត់និងលះបង់នូវរឿងរ៉ាវជាច្រើន ដោយបានជួបមនុស្សល្អៗ ជួយឲ្យលោកទទួលបានការអភិវឌ្ឍខ្លួនរហូតមកដល់ពេលនេះ។លោកក៏បានបញ្ជាក់ដែរថាពេលនេះវាដល់ពេលដើម្បីព្យួរស្បែកជើងហើយ។
សូមជម្រាបថាថា ស្ថិតិនៃការបង្ហាញខ្លួនសរុបរបស់កីឡាករវ័យ ៣៤ ឆ្នាំ គឺមាន ៣៩៨ ប្រកួត រកបាន ២៤ គ្រាប់និង Assist ៦ លើក៕