CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

កូរ៉េខាងត្បូង «មិនពិចារណា» ការធ្វើពហិការការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងឡើយ

  • ដោយ: TV9 News New
  • | December 17, 2021
  • | 6:14 am
កូរ៉េខាងត្បូង «មិនពិចារណា» ការធ្វើពហិការការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងឡើយ

អន្តរជាតិ៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in មានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកមិនពិចារណាអំពីការធ្វើពហិការការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅទីក្រុងប៉េកាំងនោះទេ។

លោក Moon បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ បន្ទាប់ពីបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison នៅទីក្រុងកង់បេរ៉ា។លោក Moon បាននិយាយថា កូរ៉េខាងត្បូងមិនបានទទួលសំណើពីប្រទេសណាមួយផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីចូលរួមក្នុងការធ្វើពហិការការទូតនោះទេ។សហរដ្ឋអាមេរិកបានប្រកាសកាលពីដើមខែនេះថា ខ្លួននឹងមិនបញ្ជូនគណៈប្រតិភូរដ្ឋាភិបាលទៅចូលរួមការប្រកួតកីឡារដូវរងាឆ្នាំ២០២២ទេ ដោយសារការព្រួយបារម្ភអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។ប្រទេសអូស្ត្រាលី កាណាដា និងអង់គ្លេសក៏បានចូលរួមធ្វើពហិការដូចគ្នានេះដែរ។ដោយឡែកសម្រាប់សំណើរបស់ទីក្រុងសេអ៊ូលដើម្បីប្រកាសបញ្ចប់ជាផ្លូវការនៃសង្គ្រាមកូរ៉េ លោក Moon បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលីសម្រាប់ការគាំទ្ររបស់ប្រទេសនេះ។

លោក Moon បាននិយាយថា លោកជឿថាភាគីពាក់ព័ន្ធទាំងអស់ ដូចជាសហរដ្ឋអាមេរិក ចិន និងកូរ៉េខាងត្បូង និងកូរ៉េខាងជើង យល់ព្រមចំពោះសំណើនេះជាគោលការណ៍។ប៉ុន្តែលោកក៏បាននិយាយផងដែរថា ប្រទេសកូរ៉េខាងជើងបានកំណត់លក្ខខណ្ឌជាមុនដែលថា សហរដ្ឋអាមេរិកត្រូវតែលុបជាមុននូវអ្វីដែលទីក្រុងព្យុងយ៉ាងហៅថាជាគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងខ្លួន ដែលរារាំងពួកគេមិនឱ្យអង្គុយនៅតុពិភាក្សា។

លោក Moon បានសន្យាថានឹងខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមការចរចាឡើងវិញរវាងកូរ៉េទាំងពីររួមទាំងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
លោក Macron អបអរសាទរលទ្ធផលបោះឆ្នោតប្រជាមតិលើកទី៣នៃរដ្ឋ New Caledonia

លោក Macron អបអរសាទរលទ្ធផលបោះឆ្នោតប្រជាមតិលើកទី៣នៃរដ្ឋ New Caledonia

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021