CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប្រធានការិយាល័យលិខិតឆ្លងដែនទីក្រុងកាប៊ុលស្នើសុំការអត់ធ្មត់ពីពលរដ្ឋ

  • ដោយ: TV9Cambodia
  • | December 17, 2021
  • | 6:06 am
ប្រធានការិយាល័យលិខិតឆ្លងដែនទីក្រុងកាប៊ុលស្នើសុំការអត់ធ្មត់ពីពលរដ្ឋ

ប្រធានការិយាល័យលិខិតឆ្លងដែនទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គនីស្ថាន បានស្នើសុំឱ្យមានការអត់ធ្មត់ពីពលរដ្ឋរាប់ពាន់នាក់ដែលកំពុងរង់ចាំឯកសារដែលអាចឱ្យពួកគេចាកចេញពីប្រទេសបាន ខណៈដែលហ្វូងមនុស្សដ៏ច្រើននៅតែបន្តប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យ ដែលបានផ្អាកប្រតិបត្តិការជាងមួយខែកន្លងមក។

នៅពេលដែលរដូវរងាបានឈានចូលមកដល់ ហើយវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីមានការដកជំនួយពីបរទេសភ្លាមៗ ក្រោយក្រុមតាលីបង់ចូលកាន់តំណែងនៅក្នុងខែសីហា ហ្វូងមនុស្សដ៏ច្រើននៅជុំវិញមជ្ឈមណ្ឌលផ្ដល់លិខិតឆ្លងដែនដ៏ធំបំផុតនៅក្នុងប្រទេសបានលេចចេញ ដែលសបញ្ជាក់ពីបំណងប្រាថ្នាចាកចេញពីប្រទេសរបស់ពួកគេ។

ប្រធានការិយាល័យលិខិតឆ្លងដែនលោក Alam Gul Haqqani បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យថា៖ “យើងបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបើកការិយាល័យឡើងវិញ ប៉ុន្តែយើងនៅតែប្រឈមមុខនឹងការខ្វះខាតឧបករណ៍មួយចំនួន”។

កាលពីខែមុន ការិយាល័យត្រូវបានបង្ខំឱ្យបិទទ្វារ បន្ទាប់ពីឧបករណ៍ដែលប្រើសម្រាប់ផលិតលិខិតឆ្លងដែនជីវមាត្របានខូច ដោយសារតែការប្រើប្រាស់ជ្រុលហួសប្រមាណ ប៉ុន្ដែតម្រូវការបានកើនឡើងជាលំដាប់។

ទោះបីជាការិយាល័យត្រូវបានបិទអស់រយៈពេលជាច្រើនសប្តាហ៍ក៏ដោយ ក៏មនុស្សរាប់រយនាក់នៅតែប្រមូលផ្តុំនៅខាងក្រៅបរិវេណកន្លែងផលិតលិខិតឆ្លងដែនដដែល។

លោក Haqqani បាននិយាយថា៖ “ខ្ញុំប្រាកដណាស់ថា ការិយាល័យនឹងចាប់ផ្តើមឡើងវិញ ហើយយើងនឹងបំពេញគ្រប់ការស្នើសុំទាំងអស់។ ខ្ញុំ​ធានា​ដល់​ប្រជាជាតិ​ថា គ្មាន​នរណា​ម្នាក់​នឹង​ចាក​ចេញ​ពីការិយាល័យយើងជាមួយភាពអាក់អន់ស្រពន់ចិត្តឡើយ”។

លោកបានបន្ដថា ការិយាល័យលិខិតឆ្លងដែនខេត្តមួយចំនួននៅតែបើក ហើយមន្ត្រីក្នុងទីក្រុងកាប៊ុលកំពុងដំណើរការលិខិតឆ្លងដែនពីការិយាល័យទាំងនេះពី២ពាន់ទៅ៣ពាន់ក្បាលក្នុងមួយថ្ងៃ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថានៅពេលណាដែលការិយាល័យទីក្រុងកាប៊ុលនឹងបើកឡើងវិញឡើយ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

Next Post
កូរ៉េខាងត្បូង «មិនពិចារណា» ការធ្វើពហិការការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងឡើយ

កូរ៉េខាងត្បូង «មិនពិចារណា» ការធ្វើពហិការការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងឡើយ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021