CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សហរដ្ឋអាមេរិកបង្កើនការចំណាយលើផ្នែកយោធា ខណៈដែលគោលនយោបាយងាកទៅផ្ដោតលើចិន

  • ដោយ: TV9Cambodia
  • | December 17, 2021
  • | 6:06 am
សហរដ្ឋអាមេរិកបង្កើនការចំណាយលើផ្នែកយោធា ខណៈដែលគោលនយោបាយងាកទៅផ្ដោតលើចិន

ប៉ុន្មានខែបន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានដកកងទ័ពអាមេរិកចុងក្រោយចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលជាផ្នែកមួយនៃការសន្យារបស់លោកក្នុងការបញ្ចប់ “សង្គ្រាមដ៏យូរអង្វែង” របស់ប្រទេស សភាសហរដ្ឋអាមេរិកបានអនុម័តថវិកាការពារជាតិចំនួន ៧៧៧.៧ ពាន់លានដុល្លារ ដែលកើនឡើង ៥% បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Al Jazeera។

បន្ទាប់ពីឆ្លងកាត់សភាជាន់ទាបកាលពីសប្ដាហ៍មុន ព្រឹទ្ធសភាបានបោះឆ្នោតអនុម័តច្បាប់ថវិកានេះ ក្រោមការគាំទ្រដ៏ច្រើនលើសលប់កាលពីថ្ងៃពុធ ដែលក្នុងការបោះឆ្នោត ច្បាប់នេះទទួលសម្លេងគាំទ្រ ៨៩ សម្លេង និងមិនគាំទ្រ ១០ សម្លេង។

ខណៈពេលដែលវិធានការនេះត្រូវបានស្វាគមន៍ដោយសមាជិកនាំមុខទាំងពីរបក្សគឺគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋ សមាជិកសភានិងក្រុមអ្នកតស៊ូមតិកំពុងចោទសួរអំពីកញ្ចប់ថវិកាដ៏ធំសម្បើមនេះ ហើយរិះគន់អ្នកបង្កើតគោលនយោបាយថា ព្យាយាមបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិន។

លោក Stephen Miles នាយកប្រតិបត្តិនៃអង្គការ Win Without War ដែលជាក្រុមតស៊ូមតិ និងមានមូលដ្ឋាននៅទីក្រុង Washington, DC បាននិយាយថា៖ “សម្រាប់រយៈពេល ២០ ឆ្នាំចុងក្រោយនេះ យើងបានលឺថាការគំរាមកំហែងរបស់ភេរវករបានផ្តល់ភាពត្រឹមត្រូវដល់ការចំណាយថវិកាខ្ពស់ដែលមិនធ្លាប់មានសម្រាប់មន្ទីរបញ្ចកោណ”។

លោក Miles បានប្រាប់កាសែត Al Jazeera ថា៖ “នៅពេលដែលសង្រ្គាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានបញ្ចប់ ហើយការយកចិត្តទុកដាក់បានផ្លាស់ប្តូរទៅរកប្រទេសចិនវិញ ឥឡូវនេះយើងកំពុងលឺថាការគំរាមកំហែងពីចិនបានផ្តល់ភាពត្រឹមត្រូវដល់ការចំណាយវិញម្ដង”។

គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនមានភាពល្អក់កករ ដោយសារមានភាពតានតឹងជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងសង្រ្គាមពាណិជ្ជកម្មអំឡុងពេលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតី និងការជំរុញបន្តរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ប្រធានការិយាល័យលិខិតឆ្លងដែនទីក្រុងកាប៊ុលស្នើសុំការអត់ធ្មត់ពីពលរដ្ឋ

ប្រធានការិយាល័យលិខិតឆ្លងដែនទីក្រុងកាប៊ុលស្នើសុំការអត់ធ្មត់ពីពលរដ្ឋ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021