CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

បុណ្យខ្លែងបន្ទាយស្រី ទាក់ទាញភ្ញៀវទេសចរតាមអ្វីដែលបានគ្រោងទុក !!!!!

  • ដោយ: VAN DETH
  • | December 20, 2021
  • | 7:30 am
បុណ្យខ្លែងបន្ទាយស្រី ទាក់ទាញភ្ញៀវទេសចរតាមអ្វីដែលបានគ្រោងទុក !!!!!

បុណ្យខ្លែងបន្ទាយស្រី គឺជាព្រឹត្តិការណ៍មួយក្នុងព្រឹត្តិការណ៍ដំបូងៗ ដែលរដ្ឋបាលស្រុកបន្ទាយស្រីបានបង្កើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសពេញលេញ និងចាប់ផ្តើមស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីស្ថានភាពរងគ្រោះលើវិស័យនេះ ត្រូវបានដាក់សម្ពាធដោយវិបត្តិកូវីដ-១៩។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងយ៉ាងដូច្នេះនៅចុងសប្តាហ៍នារសៀលថ្ងៃអាទិត្យទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងពេលបើកដំណើរការព្រឹត្តិការណ៍បុណ្យខ្លែងបន្ទាយស្រីនោះ។


លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា នេះជាការបង្ហាញឲ្យឃើញថា គឺជាការខិតខំជម្រុញឲ្យមានបន្ថែមទៀតនូវសក្តានុពលទេសចរណ៍ក្រៅពីប្រាង្គប្រាសាទ ។ បុណ្យខ្លែងបន្ទាយស្រី បានបណ្តាលឲ្យមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវក្នុងស្រុក និងមានភ្ញៀវបរទេសមួយចំនួនផងដែរ ដូចអ្វីដែលរដ្ឋបាលស្រុកបានគ្រោងទុក ។ ភូមិបូរាណ សសី ល្បីខាងផលិតកុលាលភាជន៍នាសម័យអង្គរ ស្ថិតនៅតំបន់ជើងភ្នំគូលែន នៃឃុំត្បែង ស្រុកបន្ទាយស្រី មានកិត្តិយសបានទទួលការចូលរួមរបស់ភ្ញៀវទេសចរប្រមាណជាង ២ពាន់នាក់ ក្នុងនោះដែរក៏មានភ្ញៀវបរទេសមួយចំនួនបានចូលរួមផងដែរ ។ លោកបានបន្តទៀតថា ការរក្សាប្រពៃណីបង្ហោះខ្លែងរដូវលំហើយច្រូតកាត់ តាមរយៈនៃការរៀបចំព្រឹត្តិការណ៍ជាប្រចាំឆ្នាំនោះ គឺជាគោលដៅរបស់រដ្ឋបាលស្រុក។ ការជ្រើសរើសយកភូមិ សសី នៃឃុំត្រែង រៀបចំបង្កើតព្រឹត្តិការណ៍នេះ គឺដោយសារតែភូមិបូរាណមួយនេះ មានភាពអំណោយផលទាំងពេលវេលា អំណោយផលទាំងទីតាំង នឹងនៅជាប់ជាមួយសម្រស់ធម្មជាតិនៃជើងភ្នំគូលែនផងដែរ ដែលទាំងនេះ វាមិនទាមទារឲ្យមានភាពស្មុគស្មាញក្នុងការរៀបចំ និង មិនមានហានិភ័យខ្ពស់ទៅដល់ការព្រួយបារម្ភអំពីកូវីដ-១៩។ ម៉្យាង ទៀតការបង្ហោះខ្លែងគឺជាល្បែងកំសាន្តរបស់ដូនតាតាំងពីបូរាណកាលមក និង ត្រូវបានរក្សាទុកនៅក្នុងសង្គមខ្មែរយើងជាប្រពៃណីប្រចាំរដូវកាល ចាប់ពីខែវិច្ឆិកា ដល់ខែមិនា ខ្យល់បក់ស្ងួតមកពីទិសឥសាន្ត ហើយក៏មានពាក់ព័ន្ធទៅ នឹងជំនឿផងដែរ ។ ការបង្ហោះខែ្លងបង្ហាញថា ជារដូវអស់ទឹកភ្លៀង និងសុំកុំឲ្យមេឃបង្អោរទឹកភ្លៀង ព្រោះអ្នកស្រុកត្រូវការពេលវេលាប្រមូលភោគផលកសិកម្ម ។ ដែលជាប្រពៃណី និងជាជំនឿ យ៉ាងដូច្នេះហើយ ដែលរដ្ឋបាលស្រុកគិតថា បុណ្យខ្លែង គឺជាព្រឹត្តិការណ៍ដែលភ្ញៀវទសចរ ចាប់អារម្មណ៍ ។ លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងរយៈពេលកន្លង មករដ្ឋបាលស្រុកបានរៀបចំការកម្សាន្តទៅតាមរដូវកាល នៃប្រពៃណីនៅតាមមូលដ្ឋាន ក្នុងការទាក់ទាញដល់ភ្ញៀវជាតិ អន្តរជាតិ ក្នុងការស្តារឡើងវិញលើវិស័យទេសចរណ៍ នៅក្នុងបរិបកូវិដ១៩ និងការរស់នៅតាមកន្លងបែបថ្មី នៃកូវិដ ។


ព្រឹត្តិការណ៍បុណ្យខ្លែងបន្ទាយស្រីឆ្នាំដំបូងនេះ មានការបង្ហោះខ្លែងឯកចំនួនជាង២០ខ្លែង ក្រោមការចូលរួមដោយសមាគមអភិវឌ្ឍ និងអភិរក្សខ្លែងខ្មែរ ។ ក្រៅពីការបង្ហោះខ្លែងឯក ក៏ត្រូវបានបង្ករឱកាសជូនបងប្អូនប្រជាពលរដ្ឋ ដែលចេះធ្វើខ្លែងខ្លួនឯង អាចចូលរួមបង្ហោះកំសាន្តបាន ហើយកម្មវិធីនេះ ក៏បានស្តង់ដាក់លក់ខ្លែងតូចៗ សម្រាប់កុមារ និងយុវវ័យ ជាវយកទៅបង្ហោះលេងជាលក្ខណៈគ្រួសារ ផងដែរ ៕

ប៊ុនរិទ្ធី

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

Next Post
ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021