CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

  • ដោយ: VAN DETH
  • | December 20, 2021
  • | 7:38 am
ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ខេត្តបាត់ដំបង!

កុមារាអាយុ០៥ឆ្នាំម្នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័មខណៈដែលយាយជាអ្នកមើលថែរវល់ភ្លេចខ្លួនមើលថែចៅម្នាក់ផ្សេងទៀត។

សមត្ថកិច្ចបានអោយដឹងថា! ហេតុការណ៍ភ្ញាក់ផ្អើលប្រទះឃើញក្មេងលង់ទឹកខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៧និង១០នាទី ថ្ងៃទី ១៩ ខែ ធ្នូឆ្នាំ២០២១ នៅចំណុចក្រុមទី៦ ភូមិក្តុលក្រោម ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលកុមារារងគ្រោៈឈ្មោះ យឿយ លីណា ហៅយ៉ាង អាយុ ៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ឆ្លងតាមការបំភ្លឺរបស់ ឈ្មោះ អៀម ហុន ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរធ្វើស្រែដែលត្រូវជាយាយបង្កើតបានអោយដឹងថា នៅថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២១ វេលាម៉ោង ១៧និង០០នាទី ខ្លួនបានអង្គុយមើលចៅម្នាក់ទៀតនៅតូបលក់ដូរខាងមុខផ្ទះចំងាយ៦ម៉ែត្រ ដោយទុកអោយចៅប្រុសឈ្មោះ យឿយ លីណា នៅអង្គុយលេងលើអង្រឹងក្រោមផ្ទះម្នាក់ឯង រយះពេលប្រហែល១០នាទីខ្លួនបានមើលពីក្នុងតូបទៅមិនឃើញចៅនៅក្នុងអង្រឹងក៏ដើរទៅមើលមិនឃើញហើយក៏ប្រាប់ឈ្មោះ សុខ ចន្ធូ ភេទស្រី អាយុ៣៩ឆ្នាំនឹងឈ្មោះ សារីម គឹមហ៊ុយ ភេទស្រី អាយុ២៣ឆ្នាំ ដែលត្រូវជាមីងបង្កើតរបស់ចៅប្រុសខ្លួនអោយជួយដើររក(ពីព្រោះម្តាយបង្កើតរបស់ចៅទៅរកស៊ីនៅប្រទេសថៃទុកអោយខ្លួនមើលថែ)ខ្លួននាំគ្នាដើររកនៅម្តុំស្រះទឹកខាងក្រោយផ្ទះចំងាយ២០ម៉ែត្រ)ក៏ប្រទះឃើញទ្រនាប់ជើងចៅនៅក្បែរស្រះទឹកហើយមានស្នាមដានជើងរអិលនៅមាត់ស្រះក៏ចុះរាវទើបឃើញចៅលង់ទឹកស្លាប់ក៏នាំគ្នាស្រង់យកមកផ្ទះតែម្តង។

ឆ្លងតាមការត្រួតពិនិត្យរបស់គ្រូពេទ្យជំនាញនិងផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុបានធ្វើការសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន ដែលមូលហេតុជនរងគ្រោះដើរទៅមាត់ស្រះភ្លាត់ជើងធ្លាក់ទឹក បន្ទាប់មកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

Share68Tweet42Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
WHO៖ អ្នក​ចាក់​វ៉ាក់សាំងពេញលេញ ឬ​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩រួចហើយក៏ដោយ ក៏នៅតែអាច​ឆ្លងមេរោគអូមីក្រុងដែរ

WHO៖ អ្នក​ចាក់​វ៉ាក់សាំងពេញលេញ ឬ​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩រួចហើយក៏ដោយ ក៏នៅតែអាច​ឆ្លងមេរោគអូមីក្រុងដែរ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021