CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន Covid-19

WHO៖ អ្នក​ចាក់​វ៉ាក់សាំងពេញលេញ ឬ​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩រួចហើយក៏ដោយ ក៏នៅតែអាច​ឆ្លងមេរោគអូមីក្រុងដែរ

  • ដោយ: TV9 News New
  • | December 21, 2021
  • | 3:44 am
WHO៖ អ្នក​ចាក់​វ៉ាក់សាំងពេញលេញ ឬ​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩រួចហើយក៏ដោយ ក៏នៅតែអាច​ឆ្លងមេរោគអូមីក្រុងដែរ

អន្តរជាតិ៖នាយកអង្គការសុខភាពពិភពលោកកំពុងព្រមានថាមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រុងកំពុងឆ្លងរាលដាលលឿនជាងមេរោគកូវីដ-១៩បំប្លែងខ្លួនទម្រង់ដែលតា។

នាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការនាទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទ។ វាជាសន្និសីទសារព័ត៌មានដោយផ្ទាល់លើកដំបូងរបស់អង្គការសុខភាពពិភពលោកក្នុងរយៈពេលជិតមួយឆ្នាំកន្លះ។

លោកTedros បាននិយាយថាពេលនេះអង្គការមានភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា អូមីក្រុង កំពុងឆ្លងរាលដាលលឿនជាងមេរោគកូវីដទម្រង់ដែលតា។

លោក​បាន​បន្ថែម​ថាទោះបីជាអ្នក​ចាក់​វ៉ាក់សាំងពេញលេញ ឬ​អ្នកបាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩រួចហើយក៏ដោយ ក៏ពួកគេនៅតែអាច​ឆ្លងមេរោគអូមីក្រុងនេះដែរ។

ក្រុមហ៊ុនឱសថPfizer និង Moderna និយាយថាការចាក់វ៉ាក់សាំងការពារមេរោគឆ្លងរបស់ក្រុមហ៊ុនពួកគេដោយប្រើបច្ចេកវិទ្យាទំនើប mRNA អាចធ្វើឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងខ្លួន អូមីក្រុងផងដែរ។

ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការ WHO លោកស្រី Soumya Swaminathan បាននិយាយថាសម្រាប់លោកស្រីវានឹងក្លាយជារឿងដែលឆាប់ពេកដើម្បីឈានទៅដល់ការសន្និដ្ឋានថាមានតែវ៉ាក់សាំងផលិតដោយបច្ចេកវិទ្យាmRNAប៉ុណ្ណោះដែលមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងខ្លួនអូមីក្រុង។

លោកTedros បានសំដៅទៅលើការសិក្សាមួយដែលធ្វើឡើងដោយក្រុមអ្នកវិទ្យា សាស្រ្តអង្គការWHOនៅក្នុងទីក្រុង Wuhan របស់ប្រទេសចិន ដែលមិនបានបញ្ជាក់ពីប្រភពដើមនៃមេរោគនេះ។

លោក​បាន​កត់​សម្គាល់​ថា ការ​សិក្សា​នេះ​ត្រូវ​បាន​រារាំង​ដោយ​ការ​ខ្វះ​តម្លាភាពនិង​ការ​ចែក​រំលែក​ទិន្នន័យ​ពី​ភាគី​ចិន៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
រដ្ឋមន្ត្រីការបរទេសកាណាដាធ្វើតេស្ដវិជ្ជមានកូវីដ ខណៈទីក្រុងកេបិចបិទបារ និងកន្លែងហាត់ប្រាណ

រដ្ឋមន្ត្រីការបរទេសកាណាដាធ្វើតេស្ដវិជ្ជមានកូវីដ ខណៈទីក្រុងកេបិចបិទបារ និងកន្លែងហាត់ប្រាណ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021