CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសកាណាដាធ្វើតេស្ដវិជ្ជមានកូវីដ ខណៈទីក្រុងកេបិចបិទបារ និងកន្លែងហាត់ប្រាណ

  • ដោយ: TV9Cambodia
  • | December 22, 2021
  • | 7:10 am
រដ្ឋមន្ត្រីការបរទេសកាណាដាធ្វើតេស្ដវិជ្ជមានកូវីដ ខណៈទីក្រុងកេបិចបិទបារ និងកន្លែងហាត់ប្រាណ

រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បាននិយាយកាលពីថ្ងៃចន្ទថា លោកស្រីបានប្រើប្រាស់ឧបករណ៍ធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ហើយរកឃើញថាវិជ្ជមាន ប៉ុន្ដែលទ្ធផលនេះចាំបាច់ត្រូវធ្វើតេស្តម៉ាស៊ីន PCR ដើម្បីបញ្ជាក់បន្ថែម ដូច្នេះលោកស្រីកំពុងនៅធ្វើការដាច់ដោយឡែក។ លោកស្រីរដ្ឋមន្ត្រីមិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ ហើយអ្នកនាំពាក្យ​របស់​លោកស្រី​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ភ្លាមៗ​ផងដែរ​។

លោកនាយករដ្ឋមន្រ្តី Justin Trudeau បាននិយាយកាលពីថ្ងៃសុក្រថា ការកើនឡើងនៃករណីឆ្លងអូមីក្រុងគឺ “គួរឱ្យខ្លាច” ខណៈពេលដែលមន្ត្រីសុខាភិបាលកំពូលម្នាក់បានលើកឡើងថា ប្រព័ន្ធថែទាំសុខភាពអាចនឹងរងសម្ពាធធ្ងន់ធ្ងរក្នុងពេលឆាប់ៗនេះ។

ខេត្តកេបិច ដែលមានប្រជាជនច្រើនជាងគេលំដាប់ទីពីររបស់ប្រទេសកាណាដា បានបញ្ជាឱ្យបិទបារ កន្លែងហាត់ប្រាណ និងកាស៊ីណូនៅថ្ងៃចន្ទ ហើយបានបញ្ជាឱ្យមនុស្សធ្វើការតែពីផ្ទះប៉ុណ្ណោះ។

រដ្ឋមន្ត្រីសុខាភិបាលកេបិច លោក Christian Dube បាននិយាយថា ខេត្តនេះមានករណីឆ្លងថ្មីចំនួន ៤.៥០០ ករណីក្នុងមួយថ្ងៃ ហើយអាចឈានដល់ការចម្លងខ្លាំងជាងនេះនៅពេលខាងមុខ។

លោករដ្ឋមន្ត្រីសុខាភិបាលបានជំរុញឱ្យពលរដ្ឋក្នុងខេត្តកេបិចកាត់បន្ថយការប៉ះពាល់ជាមួយមនុស្សនៅថ្ងៃបុណ្យណូអែល និងថ្ងៃបុណ្យចូលឆ្នាំ។ វិធានការថ្មីនឹងចូលជាធរមាននៅថ្ងៃចន្ទ វេលាម៉ោង៥ល្ងាច។

លោក Dube បានប្រាប់សន្និសីទកាសែតតាមប្រព័ន្ធអនឡាញថា៖ “ស្ថានភាពគឺធ្ងន់ធ្ងរ។ ឥឡូវនេះ យើងកំពុងធ្វើសង្រ្គាមប្រឆាំងនឹងមេរោគ”។

លោក Dube បាននិយាយថា សាលារៀនភាគច្រើននឹងបិទភ្លាមៗរហូតដល់ថ្ងៃទី១០ ខែមករា ខណៈដែលភោជនីយដ្ឋាននឹងបើកចាប់ពីម៉ោង ៥ ល្ងាចដល់ម៉ោង ១០ យប់ប៉ុណ្ណោះ ហើយព្រឹត្តិការណ៍កីឡាទាំងអស់នឹងត្រូវលេងដោយគ្មានអ្នកទស្សនាផ្ទាល់៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
លោក បៃឌិន ទិញនិងចែកចាយឧបករណ៍តេស្តរហ័ស៥០០លានឈុតដោយឥតគិតថ្លៃក្នុងប្រទេស

លោក បៃឌិន ទិញនិងចែកចាយឧបករណ៍តេស្តរហ័ស៥០០លានឈុតដោយឥតគិតថ្លៃក្នុងប្រទេស

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021