CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សកម្មជននាំមុខអេហ្ស៊ីបត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារប្រាំឆ្នាំ

  • ដោយ: TV9Cambodia
  • | December 22, 2021
  • | 8:30 am
សកម្មជននាំមុខអេហ្ស៊ីបត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារប្រាំឆ្នាំ

Egyptian activist and blogger Alaa Abdel Fattah gives an interview at his home in Cairo on May 17, 2019. - The days and nights of Alaa Abdel Fattah, Egypt's leading dissident, follow a disorienting rhythm where he is freed every morning from a filthy prison cell and then jailed again at sunset. (Photo by Khaled DESOUKI / AFP) (Photo credit should read KHALED DESOUKI/AFP via Getty Images)

លោកស្រី Mona Seif ប្អូនស្រីរបស់សកម្មជន​នាំមុខ​អេហ្ស៊ីបលោក Alaa Abdel Fattah បានប្រាប់អ្នកកាសែតថា តុលាការបានកាត់ទោសបងប្រុសរបស់នាងឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ក្រោមការចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។

លោកស្រី Mona Seif បានបង្ហោះសារលើប្រព័ន្ធថ្វីតធ័រថា មេធាវីការពារសិទ្ធិមនុស្សលោក Mohammed al-Baqer និងអ្នកសរសេរប្លុកលោក Mohammed “Oxygen” Ibrahim ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំផងដែរក្រោមការចោទប្រកាន់ដូចគ្នា។

អ្នកទាំងបីរូបនេះត្រូវបានឃុំខ្លួនតាំងពីខែកញ្ញា ឆ្នាំ២០១៩ នៅពេលដែលអាជ្ញាធរបានបង្ក្រាបការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏កម្រមួយ។ ក្រុម​សិទ្ធិ​មនុស្ស​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា​ជា​រឿង​មិនសមហេតុផល ហើយ​ការ​កាត់​ទោស​នេះ​គឺក្លែងក្លាយ។

​ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Abdul Fattah al-Sisi ថាបានគាបសង្កត់រាល់ទម្រង់នៃការប្រឆាំង ចាប់តាំងពីលោកបានដឹកនាំយោធាផ្តួលរំលំអ្នកស្នងតំណែងមុនគឺលោក Mohammed Morsi ក្នុងឆ្នាំ២០១៣។ ពួកគេនិយាយថា អ្នករិះគន់រដ្ឋាភិបាលរាប់ម៉ឺននាក់ រួមទាំងសកម្មជន និងមេធាវីសិទ្ធិមនុស្សផងដែរត្រូវបានឃាត់ខ្លួនតាមអំពើចិត្ត។

អង្គការលើកលែងទោសអន្តរជាតិបានឱ្យដឹងថា សាលក្រមកាលពីថ្ងៃចន្ទ គឺជា “ការសើចចំអកដល់ប្រព័ន្ធយុត្តិធម៌” ខណៈពេលដែលគណៈកម្មាធិការការពារអ្នកសារព័ត៌មានបានហៅវាថា “មិនអាចទទួលយកបាន”។

សូមជម្រាបផងដែរថា​ លោក Alaa Abdel Fattah អាយុ៤០ឆ្នាំ គឺជាអ្នកបង្កើតកម្មវិធីនិងជាអ្នកសរសេរប្លុក ដែលបានលេចធ្លាជាលើកដំបូងក្នុងអំឡុងពេលការបះបោរឆ្នាំ២០១១ ដែលបានបង្ខំឱ្យលោកប្រធានាធិបតី Hosni Mubarak ដែលគ្រងតំណែងដ៏យូរបំផុត ចុះពីកៅអី។

ពីរឆ្នាំក្រោយមក បន្ទាប់ពីលោក Sisi ឡើងកាន់អំណាច លោក Alaa Abdel Fattah ត្រូវបានចាប់ខ្លួនពីបទរៀបចំការតវ៉ាប្រឆាំងនឹងច្បាប់ថ្មីដែលហាមប្រាមការធ្វើបាតុកម្មដែលគ្មានការអនុញ្ញាត។ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្នុងខែមីនា ឆ្នាំ២០១៩៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
លោកពូទីនប្ដេជ្ញាឆ្លើយតបចំពោះគោលនយោបាយឈ្លានពានរបស់ប្រទេសលោកខាងលិច

លោកពូទីនប្ដេជ្ញាឆ្លើយតបចំពោះគោលនយោបាយឈ្លានពានរបស់ប្រទេសលោកខាងលិច

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021