CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

លោកពូទីនប្ដេជ្ញាឆ្លើយតបចំពោះគោលនយោបាយឈ្លានពានរបស់ប្រទេសលោកខាងលិច

  • ដោយ: Manith
  • | December 22, 2021
  • | 8:37 am
លោកពូទីនប្ដេជ្ញាឆ្លើយតបចំពោះគោលនយោបាយឈ្លានពានរបស់ប្រទេសលោកខាងលិច

អន្តរជាតិ៖ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាប្រទេសរបស់លោកនឹងចាត់វិធានការឆ្លើយតបប្រសិនបើប្រទេសលោកខាងលិចបន្តគោលនយោបាយ ឈ្លានពានប៉ុន្តែនៅតែត្រៀមខ្លួនសម្រាប់ការចរចា។

នៅឯកិច្ចប្រជុំក្រុមប្រឹក្សានៃក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃអង្គារ​,លោកពូទីនបាននិយាយថា ប្រសិនបើសហសេវិកលោកខាងលិចបន្តខ្សែបន្ទាត់ឈ្លានពាន រុស្ស៊ីនឹងចាត់វិធានការសងសឹកផ្នែកយោធាដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពអរិភាព។លោកបាននិយាយថារុស្ស៊ីមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើដូច្នេះ ដើម្បីធ្វើសកម្មភាពក្នុងគោ​ល​បំណងធានាសន្តិសុខនិងអធិបតេយ្យភាពរបស់រុស្ស៊ីដោយបង្ហាញពីការព្រួយបារម្ភ​លើការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកនៅជិតព្រំដែនរុស្ស៊ី រួមទាំងនៅ​ក្នុងប្រទេសរូម៉ានីនិងប៉ូឡូញដែរ។

ប្រធានាធិបតីរុស្ស៊ីរូបនេះបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ) ដាក់ពង្រាយកាំជ្រួចនៅអ៊ុយក្រែន ពួកគេនឹងហោះទៅដល់ទីក្រុងមូស្គូក្នុងរយៈពេលត្រឹមតែ៧ទៅ១០នាទីប៉ុណ្ណោះ ហើយប្រសិនបើវាជាអាវុធប្រភេទហាយភើសូនិកទៀតនោះវាចំណាយពេលត្រឹមតែ៥នាទីប៉ុណ្ណោះ។

សូមជម្រាបថាថ្មីៗនេះរុស្ស៊ីបានបញ្ជូនសេចក្តីព្រាងកិច្ចព្រមព្រៀងមួយទៅអង្គការណាតូនិងសេចក្តីព្រាងសន្ធិ​សញ្ញាមួយទៅកាន់សហរដ្ឋអាមេរិកក្នុងគោលបំណងធានាសន្តិសុខនៅអឺរ៉ុប ដើម្បីឲ្យប្រទេសលោកខាងលិចពិចារណា។

លោកពូទីនបានរំលឹកឡើងវិញថា រុស្ស៊ីមានជំហរប្រឆាំងនឹងជម្លោះប្រដាប់អាវុធនិងការបង្ហូរឈាមហើយមានបំណងចង់ដោះស្រាយបញ្ហាតាមរយៈការទូតប៉ុន្តែត្រូវតែមានការធានាផ្លូវច្បាប់ច្បាស់លាស់៕

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ជប៉ុននឹងមិនបញ្ជូនគណៈប្រតិភូរដ្ឋាភិបាលឱ្យចូលរួមក្នុងកីឡាអូឡាំពិកក្រុងប៉េកាំង

ជប៉ុននឹងមិនបញ្ជូនគណៈប្រតិភូរដ្ឋាភិបាលឱ្យចូលរួមក្នុងកីឡាអូឡាំពិកក្រុងប៉េកាំង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021