CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន Covid-19

WHO៖ វ៉ារ្យង់អូមីក្រុងនឹងរុញមន្ទីរពេទ្យនៅអឺរ៉ុបឱ្យឈានដល់មាត់ជ្រោះ

  • ដោយ: TV9Cambodia
  • | December 22, 2021
  • | 8:28 am
WHO៖ វ៉ារ្យង់អូមីក្រុងនឹងរុញមន្ទីរពេទ្យនៅអឺរ៉ុបឱ្យឈានដល់មាត់ជ្រោះ

មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអឺរ៉ុបបានព្រមានថា ការកើនឡើងនៃករណីអូមីក្រុងនឹងជំរុញឱ្យប្រព័ន្ធសុខាភិបាលអឺរ៉ុបឆ្ពោះទៅរកមាត់ជ្រោះ។

លោក Hans Kluge បាននិយាយថា “ព្យុះមួយទៀត” កំពុងមកដល់ ហើយរដ្ឋាភិបាលគួរតែរៀបចំត្រៀមខ្លួនសម្រាប់ការកើនឡើងនៃអ្នកជំងឹ។ លោកបានធ្វើការព្រមានដូចនេះ ចំពេលដែលប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុបបានចាប់ផ្ដើមអនុវត្តវិធានការរក្សាគម្លាតសង្គមឡើងវិញ។

ប្រទេសអាល្លឺម៉ង់បានប្រកាសច្បាប់ថ្មីក្រោយបុណ្យណូអែល រួមទាំងការកំណត់ចំនួនមនុស្សក្នុងពិធីជប់លៀង។ ទន្ទឹមនឹងនេះ ប្រទេសព័រទុយហ្គាល់បានបញ្ជាឱ្យបិទបារ និងក្លឹបរាត្រីចាប់ពីថ្ងៃទី២៦ ខែធ្នូតទៅ។

នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក បូរីស ចនសុន បានច្រានចោលការរឹតបន្តឹងថ្មីណាមួយសម្រាប់ប្រទេសអង់គ្លេសមុនថ្ងៃបុណ្យណូអែល ប៉ុន្តែស្កុតឡេន វេលស៍ និងអៀរឡង់ខាងជើងបានប្រកាសពីការរឹតត្បិតលើការប្រាស្រ័យទាក់ទងគ្នាផ្ទាល់។

គួរបញ្ជាក់ផងដែរថា វ៉ារ្យ៉ង់អូមីក្រុងត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ដំបូង​នៅ​អាហ្វ្រិក​ខាង​ត្បូង​កាល​ពី​ខែ​មុន ប៉ុន្តែ​ឥឡូវ​បាន​រីក​រាល​ដាល​ជុំវិញ​ពិភពលោក។ អង្គការ WHO បាននិយាយថា ប្រទេសចំនួន ៣៨ ក្នុងចំណោម ៥៣ នៅទ្វីបអឺរ៉ុបបានរកឃើញមេរោគបំប្លែងខ្លួនថ្មីនេះ ហើយប្រទេសរុស្ស៊ីនិងតួកគីមានអត្រាឆ្លងអូមីក្រុងខ្ពស់ជាងបណ្ដាប្រទេសផ្សេងៗ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សកម្មជននាំមុខអេហ្ស៊ីបត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារប្រាំឆ្នាំ

សកម្មជននាំមុខអេហ្ស៊ីបត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារប្រាំឆ្នាំ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021