CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

លោក បៃឌិន ទិញនិងចែកចាយឧបករណ៍តេស្តរហ័ស៥០០លានឈុតដោយឥតគិតថ្លៃក្នុងប្រទេស

  • ដោយ: TV9Cambodia
  • | December 22, 2021
  • | 8:27 am
លោក បៃឌិន ទិញនិងចែកចាយឧបករណ៍តេស្តរហ័ស៥០០លានឈុតដោយឥតគិតថ្លៃក្នុងប្រទេស

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ​ បៃឌិន បាននិយាយថា ឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ-១៩ចំនួន៥០០លានឈុតនឹងដាក់ចែកដោយមិនគិតថ្លៃ ចំពេលមានវិធានការថ្មីដើម្បីដោះស្រាយការកើនឡើងនៃការឆ្លងមេរោគបំប្លែងថ្មីអូមីក្រុង។

លោក បៃឌិន ក៏បានប្រកាសពីការពង្រីកការធ្វើតេស្ត និងការគាំទ្រពីក្រុមយោធានៅតាមមន្ទីរពេទ្យ ប៉ុន្តែបាននិយាយថា មិនទាន់ឈានដល់វិធានការបិទខ្ទប់នៅឡើយទេ។ លោកបានមានប្រសាសន៍ថា៖ “នេះមិនមែនជាខែមីនា ឆ្នាំ២០២០ឡើយ។ យើងបានត្រៀមខ្លួនរួចរាល់។ យើងដឹងច្រើនជាងមុន”។

មេរោគបំប្លែងថ្មីអូមីក្រុងបានក្លាយជាវ៉ារ្យ៉ង់ដ៏លេចធ្លោនៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានរកឃើញលើអ្នកជំងឺឆ្លងថ្មីស្មើនឹងជិតបីភាគបួន។ វាត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូងនៅអាហ្វ្រិកខាងត្បូងកាលពីខែមុន ប៉ុន្តែឥឡូវនេះបានរីករាលដាលពាសពេញពិភពលោក។

មកទល់ពេលនេះ អ្នកដែលស្លាប់ដោយសារវ៉ារ្យ៉ង់អូមីក្រុងនៅសហរដ្ឋអាមេរិកមានតែម្នាក់គត់ ដែលជាបុរសវ័យ៥០ឆ្នាំនៅរដ្ឋតិចសាស់ ហើយមានជំងឺប្រចាំកាយនិងពុំបានទទួលវ៉ាក់សាំង។ ទោះបីជា ៧៣% នៃប្រជាជនអាមេរិកពេញវ័យត្រូវបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងមេរោគកូវីដ-១៩ក្ដី ក៏រដ្ឋបាលនៅតែមានការព្រួយបារម្ភអំពីអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង។

ថ្លែងកាលពីថ្ងៃអង្គារ លោក បៃឌិន បានទទូចជនជាតិអាមេរិកម្តងទៀតឱ្យការពារខ្លួន និងទទួលថ្នាំបង្ការ។ លោកបានទទួលស្គាល់ថា ជនជាតិអាមេរិកដែលទទួលថ្នាំបង្ការមួយចំនួនក៏នឹងឆ្លងដែរ ប៉ុន្តែអ្នកដែលមិនបានទទួលថ្នាំបង្ការមានហានិភ័យខ្ពស់ ដែលអាចឈឺខ្លាំងរហូតដល់ត្រូវការការថែទាំនៅមន្ទីរពេទ្យ ឬក៏អាចស្លាប់បាន៕

Share63Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
WHO៖ វ៉ារ្យង់អូមីក្រុងនឹងរុញមន្ទីរពេទ្យនៅអឺរ៉ុបឱ្យឈានដល់មាត់ជ្រោះ

WHO៖ វ៉ារ្យង់អូមីក្រុងនឹងរុញមន្ទីរពេទ្យនៅអឺរ៉ុបឱ្យឈានដល់មាត់ជ្រោះ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021