CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សហរដ្ឋអាមេរិកអនុញ្ញាតប្រតិបត្តិការមួយចំនួនជាមួយក្រុមតាលីបង់ ដើម្បីរក្សាលំហូរជំនួយចូលអាហ្វហ្គានីស្ថាន

  • ដោយ: TV9Cambodia
  • | December 24, 2021
  • | 7:08 am
សហរដ្ឋអាមេរិកអនុញ្ញាតប្រតិបត្តិការមួយចំនួនជាមួយក្រុមតាលីបង់ ដើម្បីរក្សាលំហូរជំនួយចូលអាហ្វហ្គានីស្ថាន

សហរដ្ឋអាមេរិកបានដកទណ្ឌកម្មជាផ្លូវការកាលពីថ្ងៃពុធលើការហាមឃាត់មន្ត្រីសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិពីការទាក់ទងជាមួយក្រុមតាលីបង់ ដើម្បីព្យាយាមរក្សាលំហូរជំនួយទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលប្រទេសនេះកាន់តែធ្លាក់ជ្រៅទៅក្នុងវិបត្តិមនុស្សធម៌។

ទោះជាយ៉ាងនេះក្តី គេមិនទាន់ដឹងច្បាស់ទេថា តើការផ្លាស់ប្តូរនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការស្នើរផ្ដល់ថវិកា៦លានដុល្លារពីអង្គការសហប្រជាជាតិដល់ក្រុមតាលីបង់លើផ្នែកសន្ដិសុខដែរយ៉ាងណានោះ។

គួរជម្រាបផងដែរថា កាសែតរ៉យទ័រ កាលពីថ្ងៃអង្គារ បានរាយការណ៍ទាំងស្រុងពីផែនការរបស់អង្គការសហប្រជាជាតិក្នុងការឧបត្ថម្ភថវិកានៅឆ្នាំក្រោយដើម្បីបើកប្រាក់បៀវត្សប្រចាំខែឱ្យមន្ត្រីក្រសួងមហាផ្ទៃរបស់ក្រុមតាលីបង់ ដែលយាមកាមស្នាក់ការរបស់អង្គការសហប្រជាជាតិ និងផ្តល់ប្រាក់ឧបត្ថម្ភលើថ្លៃអាហារប្រចាំខែដល់ពួកគេ ដែលផែនការនេះត្រូវបានចោទជាសំណួរថាតើអាចបំពានទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែរឬទេ។

ក្រសួង​រតនាគារសហរដ្ឋអាមេរិក​បាន​បដិសេធ​មិនបកស្រាយលើការស្នើសុំផ្ដល់ប្រាក់៦លានដុល្លារ​ដោយ​អង្គការសហប្រជាជាតិ​ពីក្រុមតាលីបង់ឡើយ។ សហរដ្ឋអាមេរិកបានចាត់ទុកក្រុមតាលីបង់ជាក្រុមភេរវករអស់ជាច្រើនឆ្នាំមកហើយ។ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាឱ្យបង្កកទ្រព្យសម្បត្តិនិងរារាំងជនជាតិអាមេរិកមិនឱ្យធ្វើប្រតិបត្តិការជាមួយក្រុមតាលីបង់ឡើយ។

កាលពីថ្ងៃពុធម្សិលមិញនេះ ក្រសួង​រតនាគារធបានចេញអាជ្ញាប័ណ្ណទូទៅចំនួនបីក្នុងគោលបំណងសម្រួលលំហូរជំនួយមនុស្សធម៌ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន។ អាជ្ញាប័ណ្ណពីរអនុញ្ញាតឱ្យមន្ត្រីសហរដ្ឋអាមេរិក និងអង្គការអន្តរជាតិមួយចំនួន ដូចជាអង្គការសហប្រជាជាតិ ធ្វើប្រតិបត្តិការជាមួយក្រុមតាលីបង់ ឬក្រុម Haqqani Network។  អាជ្ញាប័ណ្ណទីបីផ្តល់ការការពារដល់អង្គការមិនមែនរដ្ឋាភិបាល (NGOs) ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើក្រុមតាលីបង់ និងក្រុម Haqqani Network សម្រាប់ការងារលើសកម្មភាពមួយចំនួន រួមទាំងគម្រោងមនុស្សធម៌ផងដែរ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមួយរូបបាននិយាយថា ក្រុមតាលីបង់នឹងត្រូវចាត់វិធានការដើម្បីការពារសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានពីការធ្លាក់ចុះខ្លាំងជាងនេះ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
នាយកអង្គការសុខភាពពិភពលោកថាCOVID-19ឆក់យកជីវិតមនុស្ស៥ម៉ឺននាក់រៀងរាល់សប្តាហ៍នៅទូទាំងពិភពលោក

នាយកអង្គការសុខភាពពិភពលោកថាCOVID-19ឆក់យកជីវិតមនុស្ស៥ម៉ឺននាក់រៀងរាល់សប្តាហ៍នៅទូទាំងពិភពលោក

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021